ជនជាតិចិន២នាក់​ ត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ចំនួន៥ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស និងបទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

​គួរបញ្ជាក់ថា​ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារកាប្រព្រឹត្តអំពើហិង្សា (ប្រើអាវុធខ្លីម៉ាក LOCK 19 ពណ៌ខ្មៅ លេខ២២០១៥៩៣ ពណ៌ខ្មៅ និងកូនកាំបិតបត់ម៉ាក Browning ដងឈើភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារ នៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង៣០នាទី។​ ជាមួយគ្នានោះ​ សមត្ថកិច្ចដកហូតវត្ថុតាងចាប់យករួមមាន៖ អាវុធខ្លីម៉ាក LOCK 19 ពណ៌ខ្មៅ លេខ២២០១៥៩៣ ចំនួន ០១ដើម, បង់អាវុធខ្លីចំនួន០២, គ្រាប់អាវុធខ្លីចំនួន១៧គ្រាប់៕ By CCN

ភ្នំពេញ​៖​ នាថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៣នេះ​ លោក ធ្ធាំ ប៊ុណ្ណា​ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិន២នាក់១.ឈ្មោះ YAO YUHONG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED ៩៣៧០១៣២ មុខរបរបុគ្គលិកបើកបររថយន្តនៅកាស៊ីណូជីងលី ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
និង២. ឈ្មោះ WANG YANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG ២១៤៦៣៨៣ មុខរបរមិនពិតប្រាកដ ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដាក់ពន្ធនាគារម្នាក់ចំនួន៥ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស និងបទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ជនរងគ្រោះមានឈ្មោះ FANG FANG ភេទស្រី អាយុ៣៤ឆ្នាំ។

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top