ប៉ូលីសចរាចរណ៍ ៣នាក់ ត្រូវបានដកបញ្ឈរជើងបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនបរទេស

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី ០៨ ខែសីហា នេះបានអោយដឹងថា នគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣នាក់ ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនជាតិចិន ដែលបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងខណ្ឌដង្កោ។ នេះបើតាមលិខិតបង្គាប់ការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

យោងតាមលិខិតបង្គាប់ការដដែលនេះ បានឲ្យដឹងថា មន្ដ្រីនគរបាលចំនួន៣នាក់ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវផ្អាកការងារបណ្ដោះអាសន្ន ហើយតម្រូវឲ្យទៅបង្ហាញមុខនៅការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជានោះរួមមាន៖ ទី១៖ លោកអនុសេនីយ៍ឯក សុខ គឹមលី ឋានៈនាយរងផ្នែក។ ទី២៖ លោកអនុសេនីយ៍ឯក សួន ផាន់ណា ឋានៈនាយរងផ្នែក។ ទី៣៖ លោកអនុសេនីយ៍ឯក លន លីហូវ ឋានៈមន្ដ្រី៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top