សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំកម្មវិធីស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩ ជូនដល់ម្ចាស់សហគ្រាសធនតូច និងមធ្យម អ្នកចែកចាយនិងបោះដុំ ព្រមទាំងដៃគូពាក់ព័ន្ធ  ក្នុងខេត្តសៀមរាប ដើម្បីផ្ដល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យម ស្វែងយល់ពីរបៀបលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក  អំពីដំណើរការនាំចេញ ធ្វើឡើងនៅសាលប្រជុំ សាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៣នេះ។

សិក្ខានេះបានធ្វើឡើងក្រោមអធិបតីលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។

ថ្លែងក្នុងសិក្ខាសាលានេះ លោក នាក់ ណេរ៉ុន បានបញ្ជាក់ថាសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តសៀមរាប មានបញ្ហាជាច្រើនក្រោយបរិបទកូវីដ-១៩ ដោយសារខេត្តមួយនេះទីផ្សាសំខាន់លើវិស័យទេសចរ ដែលសិក្ខាសាលាថ្ងៃនេះពិតជាមានសារសំខាន់ណាស់ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ដែលកើតឡើងក្នុង សហគ្រាសផ្ទាល់ ទាក់ទងនិងខ្សែសង្វាក់ទីផ្សារក្នុងស្រុក ការនាំចេញ ការទទួលបានច្បាប់ថ្មីៗ និងបទប្បញ្ញតិនានា ហើយក្រោយពីបានទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីពេញមួយថ្ងៃនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ទាំងអស់នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងពង្រឹងសម្ថភាព និងអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកអភិបាលរងខេត្ត រំពឹងថាក្រោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដាក់អោយដំណើរការ និងជំរុញទេសចរណ៍មកកាន់ខេត្តសៀមរាបបានកាន់តែច្រើន ដែលទាមទារម្ចាស់សហគ្រាសធុនតូច និងមធ្យម ត្រៀមខ្លួនផលិតផលរបស់ខ្លួនឪ្យត្រូវតាមស្តងដា ក្នុងការនាំចូលទៅកាន់ ទីផ្សាក្នុង និងក្រៅស្រុក។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា គោលបំណងសិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ល្អ មួយសម្រាប់ម្ចាស់សហគ្រាស បានជួបផ្ទាល់ជាមួយធនាគារ និងក្រុមហ៊ុនផ្តល់សេកម្មផ្សេងៗ ដើម្បីបង្ហាញអំពីសេចក្តីត្រូវការរបស់ខ្លួនទៅកាន់ធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មទាំងនោះ ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាឲ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្ដុំជាឯកសារ ស្វែងរកវិធីដោះស្រាយជូនម្ចាស់សហគ្រាសឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។

លោកឧកញ៉ាក៏បានអំពាវនាវប្រជាពលដ្ឋ ត្រូវរួមគ្នាកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ដោយនាំគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ដើម្បីជួយដល់សហគ្រាសក្នុងស្រុក មានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top