ជនសង្ស័យ៤នាក់​ ក្នុងចំណោម៨នាក់ចេញធ្វើសកម្មភាពកាប់ទៅលើយុវជន១ក្រុមទៀតយកម៉ូតូបាន៣គ្រឿង៣ថ្ងៃក្រោយមកអាវុធហត្ថឃាត់ខ្លួន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

បន្ទាយមានជ័យ៖ ជនសង្ស័យ៤នាក់​ ក្នុងចំណោម៨នាក់ប្រដាប់ទៅដោយកំបិតពិឃាតស្ទើរគ្រប់បានចេញធ្វើសកម្មភាពកាប់ទៅលើយុវជន១ក្រុមទៀតចេញពីភ្នំស្រុកមកជប់លៀងមិត្តភ័ក្រនៅក្នុងក្រុងសិរិសោភ័ណ យកម៉ូតូបាន៣គ្រឿង៣ថ្ងៃក្រោយអាវុធហត្ថឃាត់ខ្លួនបាន៤នាក់។រឿងរាវនេះកើតឡើងនៅវេលាម៉ោងប្រហែល៩ និង៣០នាទីយប់ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខហាងស៊ុប ស្មងគោ​ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា  បើតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ​ ហាង សុផាន់ណា ភេទស្រី អាយុ១៧ឆ្នាំ សិស្ស មានទីលំនៅ ភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបាននិយាយថាមុនពេលកើតហេតុនោះ ជនរងគ្រោះរួមនិងមិត្តភត្តិ​ ចំនួ​ន៧នាក់​ បាននាំគ្នាជិះម៉ូតូ៣គ្រឿង ចេញពីភ្នំស្រុក ជិះមកក្រុងសិរីសោភ័ណ ដើម្បីទៅចូលរួមកម្មពិធីខួបកំណើតអ្នកភូមិទៅរៀនជាមួយគ្នា​ នៅក្រុងសិរីសោភ័ណ លុះពេលចប់កម្មពិធី ម៉ោង១ និង៣០នាទី រំលងអាធ្រាត ជនរងគ្រោះ​ និងមិត្តភក្កិ បាននាំគ្នាជិះម៉ូតូត្រឡប់មកស្រុកភ្នំស្រុកវិញ លុះជិះដល់ចំណុចហាងលក់ស៊ុបស្នងគោ ស្ថិតក្នុងភូមិកំពង់ស្វាយ ស្រាប់តែមានក្មេងស្ទាវ១ក្រុម ពុំដែលស្គាល់ មានគ្នាប្រហែល៨នាក់ ជិះម៉ូតូ៣គ្រឿង មានកាន់កាំបិតស្ទើរគ្រប់ដៃ ជិះបញ្ច្រាស់ទិសគ្នាស្រាប់តែពេលនោះជិៈត្រលប់ក្រោយ​វិញដេញកាប់ជនរងគ្រោះពេញតែផ្លូវ ដោយមើលឃើញសភាពមិនស្រួលផ្តេកម៉ូតូចោលគេបាត់ លុះត្រឡប់យកម៉ូតូវិញស្រាប់តែបាត់ម៉ូតូ​អស់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងសិរីសោភ័ណតែម្ដង។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ រហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់​ ដោយឡែកបក្ខពួកមួយចំនួន៤នាក់
គេចខ្លួនអស់ក្នុងនោះកំលាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន ម៉ូតូ៣គ្រឿង កាំបិតកែច្នៃ ប្រវែង៥០សង់ទីម៉ែត្រ ចំនួន១ដើម,​ កាំបិតផ្គាក់ដងឈើ ប្រវែង២៤សង់ទីម៉ែត្រ ចំនួន១ដើម,​ ពូថៅដងឈើប្រវែង ១២សង់ទីម៉ែត្រ ចំនួន១ដើម,​ បំពង់ទីបដែកពណ៌ស (ដងឆ័ត្រ) ប្រវែង០១ម៉ែត្រ ចំនួន០១ដើមហើយនាំមកកាន់មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៤នាក់ ១.ឈ្មោះ​ ឈឿត សម្បត្តិ ភេទប្រុស អាអាយុ១៧ឆ្នា ២.ឈ្មោះ​ សំណាង អាណាន់ ភេទប្រុស អាយុ២០ឆ្នាំ  ៣.ឈ្មោះ​ នូ ណាវីន ភេទប្រុស អាយុ២៣ឆ្នាំ ៤.ឈ្មោះ​ មល់ ដេវីត ភេទប្រុស អាយុ២៨ឆ្នាំ ។

ជនសង្ស័យទាំង៤នាក់​ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​បានសារ​ភាពថា​ ក្រុមពួកខ្លួនពិតជាបានធ្វេីសកម្មភាពដេញកាប់​ និងយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែងលោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឲ្យដឹងថា​ ជនសង្ស័យទាំង៤នាក់នេះដោយបានមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត លុះល្ងាចថ្ងៃទី ១១ខែសីហា​​​​ ឆ្នាំ​២០២៣​នេះ​បញ្ជូនទៅសាលាដំបូងខេត្ត​ចាត់វិធានការទៅតាមផ្លូវច្បាប់ចំណែកម៉ូតូជនរងគ្រោះបានប្រគល់ទៅឲ្យម្ចាស់ដើមវិញ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top