ប្ដីប្រពន្ធពីរនាក់ ត្រូវ​ជនមិនស្គាល់មុខ​ ចូលបាញ់សម្លាប់​ ដល់ក្រោមផ្ទះ​ ខណៈ​កំពុងដេក​ លង់លក់​ នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖​ ករណីឃាតកម្មដ៏សាហាវ ! ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ប្ដីប្រពន្ធពីរនាក់ ដែលដេកនៅក្រោមផ្ទះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីទៀបភ្លឺម៉ោងប្រមាណជាង៣ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ ជនរងគ្រោះទាំងពីរនាក់មានឈ្មោះដូចជា៖ ជនរងគ្រោះ​ជាប្តី
ឈ្មោះ ម៉ុច ម៉ៅ​ និងប្រពន្ធឈ្មោះ គល់ ហាន់។

សូមបញ្ជាក់ផងដែរថា កាលពីកន្លងទៅក្រុមគ្រួសារជនរងគ្រោះត្រូវបានជនមិនស្គាល់អត្តសញ្ញាណចូលកាប់នៅក្នុងទ្រង់ទា របស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ ដោយរហូតមកដល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ឃើញនៅឡើយទេ។

ស្រាប់តែនៅយប់កេីតហេតុ​ ក៏​មាន​ ខ្មាន់កាំភ្លើង មកបាញ់ម្លាប់​ ប្ដីប្រពន្ធខាងលើនេះតែម្តង៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top