ក្រុមហ៊ុន Danong ជួបអភិបាលខេត្តពោធិសាត់

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ពោធិសាត់៖ កាលពីថ្ងៃទី១០ សីហា ក្រុមហ៊ុន Danong Agricultural Development Group ដែលដឹកនាំដោយប្រធានក្រុមហ៊ុន Zhao Shujie បានអញ្ជើញជួបប្រជុំពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តពោធិសាត់។ លោកប្រធាន Zhao បានជម្រាបជូនអំពីគោលបំណងនិងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវិនិយោគនៅក្នុងខេត្តពោធិសាត់ដែលជាខេត្តដ៏មានសក្តានុពលមួយ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់បានស្វាគមន៍ប្រតិភូក្រុមហ៊ុន Danong ដោយភាពកក់ក្តៅ និងពេញចិត្តជាមួយនឹងការគាំទ្រលើគម្រោងវិនិយោគកសិកម្មដ៏ធំនេះ ព្រោះស្របនឹងគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសខេត្តពោធិសាត់ចង់បានក្រុមហ៊ុនវិនិយោគបែបនេះមកអភិវឌ្ឍន៍នៅក្នុងវិស័យទាំង៤ដូចជា ១)បង្កាត់ពូជសត្វនិងដាំដំណាំពោត ២)ដាំស្មៅសម្រាប់ចំណីសត្វនិងនាំចេញ ៣)ចិញ្ចឹមសត្វនិងសាច់សត្វនាំចេញ និង ៤)ដំណាំដំឡូងមីសម្រាប់នាំចេញ… ជាដើម ព្រោះត្រូវនឹងភូមិសាស្រ្តនិងអាកាសធាតុនៅក្នុងខេត្តពោធិសាត់នេះតែម្តង។

ឯឧអភិបាលខេត្ត រងចាំទទួលនូវសំណើសុំ ក៏ដូចជាសំណូមពរនិងសេចក្តីត្រូវការរបស់ក្រុមហ៊ុនដែលអាជ្ញាធរខេត្តអាចសហការចូលរួមសម្របសម្រួលជួយដល់ក្រុមហ៊ុនបានក្នុងការចាប់ផ្តើមគម្រោងវិនិយោគ។ ទន្ទឹមនឹងនោះដែរ ឯឧអភិបាលខេត្ត ខូយ រីដា បានស្នើសុំអោយក្រុមហ៊ុនមានទីតាំងដីឈរជើងវិនិយោគ (ទិញ ជួលឬសហការ) នៅក្នុងខេត្តពោធិសាត់ (ចំនួន១ម៉ឺនហិកតា) អោយបានច្បាស់លាស់ដើម្បីចាប់ផ្តើមវិនិយោគនិងចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ ដើម្បីបង្កើនអោយមានជំនឿ និងទំនុកចិត្តរវាងក្រុមហ៊ុននិងប្រជាកសិករ និងរវាងក្រុមហ៊ុនជាមួយអាជ្ញាធរខេត្តពោធិសាត់។

លោកប្រធាន Zhang Shujie បានថ្លែងអំណរគុណឯឧអភិបាលខេត្ត ខូយ រីដា ដែលបានទទួលស្វាគមន៍ដល់ប្រតិភូ Danong និងបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប (smart agriculture) នៅក្នុងខេត្តពោធិសាត់។ នៅថ្ងៃទី ១៤ សីហា ខាងមុខ ក្រុមហ៊ុន Danong Agricultural Development Group នឹងធ្វើសន្និសីទព័ត៌មានអំពីការសម្រេចចិត្តក្នុងការវិនិយោគលើវិស័យកសិកម្មដ៏ធំមួយនេះ ក្រោយពីបានចុះសិក្សានិងជួបក្រសួងមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលខេត្តមួយចំនួនរួចហើយ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top