ញាតិញោមបាននាំយកសម្ភារៈសិក្សាមួយចំនួន ដើម្បីប្រគេនដល់សមណៈសិស្ស

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សមណៈសិស្ស ដែលសិក្សាភាសាបាលីនៅវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត បានទទួលសម្ភារៈសិក្សាពីញាតិញោមឧបាសិកា ទៀង គឹម យាន ព្រមទាំងកូនចៅៗ ឧបាសកទៀង គឹមសាន និងភរិយាព្រមទាំងកូនចៅ។ ដែលតែងតែមានសទ្ធាជ្រះថ្លាបាននាំយកនូវសម្ភារ:សិក្សា មកប្រគេនដល់សមណសិស្ស នៃសាលាពុទ្ធិកបឋមសិក្សាជារៀងរាល់ឆ្នាំកន្លងមក។ សម្ភារៈទាំងនោះរួមមាន៖ ប៊ិច ខ្មៅដៃ សៀវភៅ សម្រាប់សម្រួលដល់ការសិក្សារៀនសូត្ររបស់ព្រះសង្ឃជាដើម។

ជាមួយគ្នានោះ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តស្វាយរមៀត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះញាតិញោម ជានិច្ចជាកាលតែងតែមានសទ្ធាជ្រះថ្លាបាននាំមកនៅសម្ភារៈសិក្សាក្តី និងទេយ្យវត្ថុផ្សេងៗក្តី គឺសុទ្ធសឹងជាស្រែបុណ្យដែលយើងជាពុទ្ធបរិស័ទបានធ្វើនាពេលនេះ វាជាស្ពានមួយ ជាអំពើប្រកបទៅដោយកុសលធម៌ដ៌ប្រពៃសម្រាប់ឆ្លងទៅថ្ងៃអនាគតជាតិផងដែរ។

ព្រះសច្ចានុបាល សូមជូនពរញោមព្រមទាំងក្រុមគ្រួសារ ឲ្យជួបប្រទះតែសេចក្ដីសុខចំរើន និងសមប្រកបនូវពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណ សុខ ពល កុំបីឃ្លៀង ឃ្លាតឡើយ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top