តើពិតដែរទេមន្ត្រូីបរិស្ថានមួយរូប ទាមទាដី១ហិចតាកន្លះក្នុងចំណោមដី ៥១ ហិចតា បន្ទាប់ពីកាត់ឈ្វាល ជូនប្រជាពលរដ្ឋជាង ២០គ្រួសារក្នុងឃុំពោធិ៍ ស្រុកកំពង់លែង

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កំពង់ឆ្នាំង ប្រជាពលរដ្ឋជាច្រើននាក់ បានសម្ដែងនូវក្តីសោកស្ដាយនិងខកចិត្ត ក្រោយពីសមត្ថកិច្ចចម្រុះថ្នាក់ស្រុក ខេត្តបានវាស់វែងធ្វើឯកសារកាត់ឈ្វាកដី ឲ្យពួកគាត់ចំនួន ៥១ហិចតា ឲ្យនៅស្ថិតនៅក្រៅដែនដីបរិស្ថាន និងក្រៅដីគម្របព្រៃឆ្នាំ ២០០២។ ប៉ុន្តែពួកគាត់មិនអាចចូលកាន់កាប់អាស្រ័យផលបានទេ ដោយសារតែមន្ត្រីបរិស្ថានមួយរូបទាមទារដីចំនួន១ហិចតាកន្លះក្នុងចំណោម ដី៥១ហិកតា និងក្រៅពីនោះនៅមាន អភិបាលរងស្រុក មួយរូបទាមទារប្រាក់ចំនួន ៥ លានរៀល ពីគ្រឿងចក្រ ទើបឱ្យគ្រឿងចក្រចូលឈូសឆាយបាន។

លោក អឹម អៀង ក៏ដូចជាប្រជាពលរដ្ឋរស់នៅឃុំពោធិ៍ ស្រុកកំពង់លែងបានឲ្យដឹងថា ក្រោយពីមានការកាត់ឈ្វាលដីទំហំ ៥១ ហិកតា នៅចំណុចត្រពាំងតាត្រាវ ក្នុង ឃុំត្រងិល ស្រុកកំពង់លែង ឲ្យផុតក្រៅពីដែនដីបរិស្ថាន និងដីគម្របព្រៃឆ្នាំ ២០២២ ដែលពួកគាត់ បានកាប់អាស្រ័យផលតាំងពីឆ្នាំ ១៩៨០ រួចមក ពួកគាត់បានដាក់គ្រឿងចក្រទៅឈូសឆាយដើម្បីបង្កបង្កើតផលប៉ុន្តែត្រូវមន្ត្រីបរិស្ថានខេត្តកំពង់ឆ្នាំងមួយរូបឈ្មោះ លោក យូ សុគមន៍នាយក តំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំទូកមាស និងភ្នំកង្រី ហាមឃាត់មិនឲ្យចូលឈូសឆាយ នោះទេនិងទាមទារដីចំនួន១ហិកតា កន្លះ ក្នុងចំណោមដីសរុប ៥១ ហិកតាដែលត្រូវបានកាត់ឈ្វាល ជូនប្រជាពលរដ្ឋ ទើបអនុញ្ញាតិបាន។ ក្រៅពីនោះនៅមានអភិបាលរងស្រុកមួយរូបទាមទារប្រាក់ពីគ្រឿងចក្រពេលចូលទៅឈូសឆាយ ចំនួន 5៥លានរៀលទៀត ទើបអនុញ្ញាតឲ្យចូលឈូកឆាយដែរ។

ទាក់ទងនឹងបញ្ហានេះ លោក យូ សុគម នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំទូកមាសនិងភ្នំកង្រី នៅព្រឹកថ្ងៃទី ១៣ ខែសីហា នេះបានបញ្ជាក់តាមទូរសព្ទថាលោកពុំបានទាមទារដី១ហិចតាកន្លះដូចការចោទប្រកាន់ឡើយ  ។
ជុំវិញបញ្ហានេះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានបញ្ជាក់កាលពីថ្ងៃទី ១១ ខែសីហា ថាដី៥១ហិកតា នៅចំណុច ខាងលើត្រូវបានកាត់ឈ្វាលជូន ប្រជាពលរដ្ឋរួចហើយ។ដូច្នេះប្រជាពលរដ្ឋអាចសុំច្បាប់យកគ្រឿងចាក់ចូលឈូសឆាយ បាន។ ពេលចូលឈូសឆាយគឺតម្រូវឲ្យមានអាជ្ញាធរចុះត្រួតពិនិត្យដើម្បីកុំឲ្យប៉ះពាល់លើដីបរិស្ថាន ។ប៉ុន្តែ មួយរយៈមុននេះ អាជ្ញាធររវល់រៀបការបោះឆ្នោត ទើបសុំឱ្យពួកគាត់ផ្អាកមួយរយៈ។ រឿងមន្ត្រីជំនាញទាដី១ហិចតាកន្លះនិងអភិបាលរងស្រុកមួយរូបទាមទារដីប្រាក់ចំនួន ៥ លានរៀលពីគ្រឿងចក្រចូលឆាយលោកពុំបានដឹងនោះទេ។

យ៉ាងនេះក្តីប្រជាពលរដ្ឋជាច្រើន គ្រួសារ ដែលអាស្រ័យផលលើដី ៥១ ដែលបានកាត់ឈ្វាលជូនពួកគាត់ ឱ្យពួកគាត់បានចូលកាន់កាប់អាស្រ័យផលផងចុះ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top