មុខសញ្ញាយ៉ាងសកម្មដែលបានឃាត់យកម៉ូតូ និងគំរាមសម្លាប់ អ្នកគ្រូ ១នាក់ នៅស្រុកបន្ទាយអំពិល កាលពីខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ឃាត់ខ្លួនចាត់ការតាមនីតិវិធី

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ឧត្តរមានជ័យ៖ ដោយមានការចង្អុលបង្ហាញ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការ ជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ជាពិសេសក្នុងកិច្ចប្រតិបត្តិការប្រើប្រាស់នូវវិធានការជំនាញនានា និងការស្រាវជ្រាវស៊ើបអង្កេតជាប់ជាប្រចាំ បានកំណត់ពីសាវតាជាតិមុខសញ្ញាពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ឃាត់យកម៉ូតូ និងគំរាមសម្លាប់ជនរងគ្រោះ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ប្រព្រឹត្តនៅចំណុចវាលព្រលឹត ភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៣ ផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើសំណើគោរពស្នើសុំទៅ ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីសុំដីកាបញ្ជាឲ្យចូលខ្លួន។

បន្ទាប់ពីបានដីកាបញ្ជាឲ្យចូលខ្លួនលេខ ០១៧ ដប.ចខ/២៣ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ចេញដោយ ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងអនុវត្តដីកាខាងលើ ឈានទៅដល់ការឃាត់ខ្លួនជនជាប់សង្ស័យបានចំនួន ១នាក់៖
ឈ្មោះ ម៉ុក វេក (វេក) ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលា ម៉ោងប្រហែល ០៧៖១០នាទី មានករណី ឃាត់យកម៉ូតូ និងគំរាមនឹងសម្លាប់ជនរងគ្រោះ តង់ សាឡាត់ ភេទស្រី មុខរបរគ្រូបង្រៀន ប្រព្រឹត្តនៅចំណុចវាលព្រលឹត ភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ BY CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top