ស្កាត់ពីស្រុករុក្ខគីរីមកលួចយកម៉ូតូអ្នកស្រុកមោង​ឫស្សីបានតែ​០២ថ្ងៃត្រូវសមត្ថកិច្ចស្វែងរកឃេីញនិងឃាត់ខ្លួនយកមកអនុវត្តតាមច្បាប់

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

បាត់ដំបង៖ កាលពីយប់ថ្ងៃទី១២ខែ​ សីហា​ឆ្នាំ២​០២៣ ចន្លោះម៉ោង​១២ទៅម៉ោង០១និ​ង​០០នាទីរំលងអធ្រាត្រចូលថ្ងៃទី១​៣ ខែ​ សីហា​ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករ​ណី លួចយកម៉ូតូមួយ បានកើតឡើងបង្កដោ​យជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួច​ម៉ូតូ០១​គ្រឿង ម៉ាកហុងដាសូនិច ពណ៌ស លាយ ក្រហម គ្មានស្លាកលេខ សេរីឆ្នាំ​ ២០២១ (គ្មានពន្ធ) ជារបស់ឈ្មោះ ឆម រី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើដែលបញ្ឈរ​ ​ទុកនៅក្រោមផ្ទះ(ទុកទាំងសោរ)នៅជាប់ម៉ូតូ រីឯម្ចាស់ចូលសម្រាក​ ក្នុងបន្ទប់ក្រោមផ្ទះ លុះភ្លឺឡេីងភ្ញាក់​ពីដំណេកមើលម៉ូតូស្រាប់តែបាត់តែម្តងទេីបផ្អេីលឆោឡោ។

ដឹងថាបាត់ជនរងគ្រោះក៏រូតរះទៅប្តឹងដល់សមត្ថកិច្ចនគរបាលអំពីករណីនេះ​ ហេីយពេលទទួលបានដំណឹងនេះ​ និងស្របតាមយោបល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោ​កវរសេនីយ៍ឯក​ស​ គឹម​ឡុងអ​ធិការនគរបា​លស្រុកមោងឫស្សីបានដឹកនាំធ្វេីការស្រាវជ្រាវ​ និងផ្សព្វផ្សាយដំណឹងនេះដល់នគរបាលស្រុកពាក់ព័ន្ធនឹងភូមិសាស្រ្តជាប់គ្នារហូតដល់ថ្ងៃទី១៤ខែ​ សីហា​ឆ្នាំ​២០​២៣វេលា​ម៉ោង ១៣និង​៥០នាទីនៅចំណុចក្រុម​ទី​១ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី​ សមត្ថកិច្ចនគរបាលស្រុករុក្ខគីរីបានចុះល្បាតនៅចំណុចខាងលើក៏ប្រទះឃើញបុរសម្នាក់​ ឈ្មោះស្វាយ ទន់អី ភេទប្រុស អា​យុ​២៥ឆ្នាំ រស់នៅភូមិសៀម ឃុំព្រែក​ជីក ស្រុករុក្ខគីរី ជិះម៉ូតូ​០១គ្រឿង ម៉ាក​សូនិច​(ដូចភិនភាគ​ម៉ូតូដែលបានបាត់ដូចខាងលើ) ហើយសមត្ថកិច្ចនគរបាលបានឃាត់មនុស្សនិងម៉ូតូ ធ្វេីការសាកសួរទេីបដឹងថា​ បុរសនេះជាអ្នកលួចម៉ូតូរបស់ជនរងគ្រោះនៅស្រុកមោងឫស្សី​ប្រាកដមែន ហេីយពេលនោះក៏ទំនាក់ទំនងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែលជាម្ចាស់ករណីដើម្បីចាត់ការតាមនីតិវិធីច្បាប់​ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top