គួរប្រុងប្រយ័ត្នបំផុត ទុកចិត្តមិនបានទេ ក្មេងៗសោះបែកគំនិតធ្វើរឿងបែបនេះ ទីបំផុតត្រូវសមត្ថកិច្ច នគរ​បាលស្រុកភ្នំព្រឹកឃាត់ខ្លួនអនុវត្តតាមច្បាប់

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

បាត់ដំបង៖ កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៣កន្លងមក នៅវេលាម៉ោង ១៧និង៥០នាទី សមត្ថកិច្ចបានអនុវត្តតាម​យោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រនៃស្នងការដ្ឋាន និងដោយបានការសម្រប សម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹក​នាំកម្លាំងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ក្រុមយុវជនមួយក្រុមមានគ្នាចំនួន ០៨នាក់ ពាក់ព័ន្ធក្នុងករណីផលិ​តរូបភាពអាសអាភាស(លួចថតរូបជនរង គ្រោះ)និងចែកចាយរូបភាពនេះជាសាធារណៈក្នុងបណ្តាញសង្គម។

ជនសង័្សយទាំង០៨នាក់នោះរួមមាន៖
១-ឈ្មោះ អឿន ភារម្យ ភេទប្រុសអាយុ —- ឆ្នាំ រស់​នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មុខរបរ (១៦/​១១/​២០០៦) ២-ឈ្មោះ ង៉ូវ ហុង ភេទប្រុស អាយុ —- ឆ្នាំរស់នៅស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង (០៣/០៦/២០០៧) ៣-ឈ្មោះ តែម សុខរិន ភេទប្រុស អាយុ —- ឆ្នាំរស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង (១៤/​០៤/​២០០៧) ៤-ឈ្មោះ សាយ សៀកម៉េង ភេទប្រុសអាយុ —-ឆ្នាំរស់នៅ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​(០៣/​០២/២០០៨) ៥-ឈ្មោះ គាត ណារ៉ុង ភេទប្រុសអាយុ—- ឆ្នាំរស់នៅ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង(០៥/០៩/២០០៨)
៦-ឈ្មោះ ជឿន មករា ភេទប្រុស អាយុ —-ឆ្នាំ រស់នៅភូមិផ្លូវ៦ ឃុំតាក្រី ស្រុកកំរៀង ខេត្ត បាត់ដំបង មុខរបរ សិស្ស(១៣/០១/២០០៩)
៧-ឈ្មោះ ផាន វុធថា ភេទប្រុស អាយុ —-ឆ្នាំ រស់នៅស្រុកកំរៀង ខេត្ត បាត់ដំបង (០៩/ ០៥/ ២០០៩) ៨-ឈ្មោះ ពឿន សុវណ្ណដា ភេទប្រុស អាយុ —-ឆ្នាំ រស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៣វេលាម៉ោង១៨និង៣០ នាទី នៅចំណុចក្រុម ទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីជាជនរ ងគ្រោះដែលបានជួលបន្ទប់ស្នាក់នៅរួមគ្នាចំនួន ០៥ នាក់ ដើម្បីរៀនសូត្រក្នុងមូលដ្ឋានខាង លើបានប្រទះឃើញរូបភាព(អាក្រាតកាយ)របស់ពួកខ្លួនត្រូវបានចែកចាយក្នុង បណ្តាញសង្គមដែលរូបភាពទាំងនេះ គឺត្រូវបានគេលួចថតជាឃ្លីបវីដេអូ ក្នុងពេលដែលជន រងគ្រោះកំពុងងូតទឹក ក្នុង បន្ទប់ទឹក នៃបន្ទប់ជួលស្នាក់ នៅរបស់ខ្លួន។

តាមរយៈរូបភាពបែបនេះ ជនរងគ្រោះបានផ្តល់ព័ត៌ មានដល់អាណាព្យាបាលរបស់ខ្លួន និងបានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដើម្បីជា សមត្ថកិច្ចក្នុងរឿងនេះ ។ ផ្តើមពីការស្រាវជ្រាវជាបន្ទាន់ សមត្ថកិច្ច នគរបាលបានឈានដល់ការឃាត់ខ្លួនក្រុមក្មេងៗខាងលើ ក្នុងរឿងជាក់ស្តែងដែលពួកគេជាអ្នកជួលបន្ទប់ស្នាក់នៅជាប់គ្នាជាមួយ បន្ទប់របស់ជនរងគ្រោះ។ ហើយការសាកសួរក៏ត្រូវចាប់ផ្តើមឡើង ដែលក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ពួកខ្លួនបានយកទូរស័ព្ទដៃលួចថតជាឃ្លីបវីដេអូខណៈដែលនារីរងគ្រោះចូលទៅងូតទឹកក្នុងបន្ទប់ទឹកជាប់គ្នា ដែលមានការធ្លុះធ្លាយ(មើលឃើញ) ហើយពេលថត​បានក៏យករូបភាពនេះទៅមេីលផងនិងចែកចាយដល់អ្នកផ្សេងមើល ជាការកំសាន្តហើយពេលសមត្ថកិច្ចនគរបាលធ្វើការពិនិត្យក្នុងទូរស័ព្ទរបស់ពួកគេរកឃើញឃ្លីបវីដេអូពីរូបភាពអាក្រាតកាយជនរងគ្រោះចំនួន ១៩វី​ដេអូឃ្លីបឯណោះ។ នៅពេលនេះសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកកាន់ផែនជំនាញ ដើ ម្បីអនុវត្តបន្តតាមផ្លូវច្បាប់ហើយ។

រឿងមួយនេះ គឺជាមេរៀនសម្រាប់មហាជនទូទៅដែលគប្បីពិនិត្យមើលចំ ពោះ ទីតាំងស្នាក់នៅឬទីកន្លែងមួយចំនួនដូចជាបន្ទប់ទឹកជាដើមដែលប្រេីប្រាស់ប្រចាំថ្ងៃ ចៀសវាងនូវករណីធ្វេសប្រហែសណាមួយដែល នាំ ឱ្យជនកំហូចលួចធ្វើសកម្មភាពបែបនេះបាន ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top