មន្ត្រីជំនាញ ក.ប.ប. រកឃើញ ឡេ ភេសជ្ជៈ និងទំនិញចម្រុះមិនមានអនុលោមភាពនៅលើទីផ្សារ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ ដើម្បីបន្តវឌ្ឍនភាពនៃកិច្ចការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ មន្ត្រីស៊ើបអង្កេត សាខា ក.ប.ប. ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង កណ្តាល ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តតាកែវ បានបន្តការចុះត្រួតពិនិត្យតាមម៉ាត ផ្ទះលក់ទំនិញ និងផ្សារ នៅតាមបណ្តាភូមិសាស្ត្រសំខាន់ៗនៃខេត្តរបស់ខ្លួន ដោយបានយកសំណាកគំរូទំនិញហូបចុករួមមាន ក្រញំាជើងមាន់-ទា ពោះគោ ពពុះសណ្តែក ។ល។ សរុបចំនួន ១៤គំរូ មកធ្វើតេស្តបឋមស្វែងរកសារធាតុគីមី។ ជាលទ្ធផលល្អ មន្ត្រីយើងពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់លើទំនិញទាំងនោះទេ។

យ៉ាងណាមិញ ទំនិញចម្រុះរួមមាននំ កាហ្វេ និងជាពិសេសឡេលាបមុខ លាបខ្លួន សេរ៉ូមសក់ ហួសកាលបរិច្ឆេទប្រើប្រាស់ និងពុំមានប្រភពច្បាស់លាស់សរុបចំនួន ១១៨.៥៤គីឡូក្រាម និងភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខចំនួន ៧៩៨.៤៨គីឡូក្រម ត្រូវបានមន្ត្រីស៊ើបអង្កេតរកឃើញ និងបង្រ្កាបបាននៅទីផ្សារ ដោយមួយចំនួនត្រូវបានដកហូតយកមករក្សាទុក ដើម្បីបន្តនីតិវិធី។ ចំណែកម្ចាស់ទំនិញដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ បានទទួលនូវការអប់រំណែនាំ និងពិន័យអន្តរការណ៍តាមច្បាប់ជាធរមាន៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top