ឯកឧត្តម ទៀ សីហា និងរដ្ឋបាលខេត្តសៀមរាបនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគេនដល់វត្តវិសុទ្ធិមគ្គក្នុងស្រុកអង្គរធំ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និង ថវិកាមួយចំនួន ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តវិសុទ្ធិមគ្គ ស្ថិតនៅភូមិ បំពេញរាជ ឃុំ លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

ទេយ្យវត្តុ គ្រឿងឧបភោគបរិភោគ ទាំងនោះរួមមាន៖ ទៀនព្រះវស្សា ១គួរ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា ចំនួន ១២លានរៀល ប្រាក់ដុល្លា ១ពាន់៧០០ដុល្លា និង អំពូលភ្លើងសូឡា ៣០គ្រឿង និងជូនដល់ សីលវ័ន សីលវន្តី ចំនួន៤០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល ព្រមទាំងបានធ្វើពិធីរាប់បាត្រ ព្រះសង្ឃ ១០០អង្គ ដើមី្បឧទ្ទិសថ្វាយមគ្គផលដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ជីដូនជីតា សាច់សារលោហិត ទៅតាមប្រវេណីទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋសាសនា។

ក្នុងឱកាសនោះឯកឧត្តម ទៀ សីហា បានមានប្រសាសន៍លើកឡើងអំពីភាពជឿនលឿននិងការអភិវឌ្ឍរីកចំរើនឥតឈប់ឈរលើគ្រប់វិស័យរបស់ខេត្តសៀមរាប និយាយដោយឡែកនិងនៅទូទាំងប្រទេសនិយាយជារួមគឺទទួលបានការអភិវឌ្ឍនៅគ្រប់ទីកន្លែងមិនថាតែទីក្រុង ទីប្រជុំជនឬជនបទនោះទេ ពោលគឺ រាជរដ្ឋាភិ-បាលក្រោមការដឹកនាំរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ ជាច្រើនរូបទៀត បានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍លើ គ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ឯកឧត្តម មានប្រសាសន៍ថា ដោយសារកត្តាសន្តិភាពនិងភាពរីកចម្រើននេះហើយ ទើបយើងមានឱកាសបានបំពេញបុណ្យនៅគ្រប់ទីកន្លែងដោយមិនមានការព្រួយបារម្ភ ហើយការនាំនូវទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគមួយចំនួនមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅពេលនេះ គឺដើម្បីតបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយផង និងជាឱកាសយើងរួមសាមគ្គីរួមគ្នាធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើនក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា និង ក៏ជាការរួមចំណែកថែរក្សាព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើននិងគង់វង្សយូរអង្វែងតទៅមុខទៀត។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរគោរពប្រតិបត្តិតាមពុទ្ឋបញ្ញត្តិក្នុងព្រះវិន័យនៃព្រះពុទ្ឋសាសនា៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top