បាយប្រអប់ចំនួន៥០០ប្រអប់និងទឹកសុទ្ធ៥០០ដបដែលជាអំណោយសប្បុរសធម៌ជនជាតិកូរ៉េធ្វើការចែកជូនដល់កុមារដែលកំពុងសម្រាកព្យាបាល និងក្រុមគ្រួសារដែលនៅកំដរនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ សប្បុរសធម៌ជនជាតិកូរ៉េធ្វើការចែកជូនដល់កុមារដែលកំពុងសម្រាកព្យាបាល និងក្រុមគ្រួសារដែលនៅកំដរនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៣នេះ សប្បុរសជនដែលជាជនជាតិកូរ៉េតាមរយៈប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាបបាននាំយកនូវបាយប្រអប់ចំនួន៥០០ប្រអប់រួមជាមួយនិងទឹកសុទ្ធចមនួន៥០០ដបដែលជាអាហារសម្រាប់ថ្ងៃត្រង់យកមកចែកជូនដល់ប្អូនៗ កុមារដែលកំពុងសម្រាកព្យាបាល និងកំពុងតែមកពិនិត្យជំងឺ រួមទាំងក្រុមគ្រួសារដែលកំពុងនៅកំដរនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ។

លោក ផាក វ៉ូស៊ុក ប្រធានសមាគមកូរ៉េខេត្តសៀមរាបបានមានប្រសាសន៍អោយដឹងថា ចំពោះបាយប្រអប់និងទឹកដែលបានយកមកចែកជូននៅពេលនេះគឺជាទឹកចិត្តសប្បុរសធម៌របស់បងប្អូនដែលជាជនជាតិកូរ៉េដែលជាភ្ញៀវទេសចរណ៍ដែលបានមកទស្សនាប្រទេសកម្ពុជា បានចូលរួមបរិច្ចាគថវិកាគឺក្នុងគោលបំណងបន្តវប្បធម៌ចែករំលែក បង្កើតនូវសាមគ្គីភាព ផ្ដល់ក្ដីស្រឡាញ់ លើកទឹកចិត្ត និងសម្រាលទុក្ខលំបាកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យកុមារអង្គរ។លោកបន្តថា មិនតែប៉ុណ្ណោះ សកម្មភាពនៃការចែកដល់ប្អូនៗ កុមារដែលកំពុងសម្រាកព្យាបាល និងកំពុងតែមកពិនិត្យជំងឺ រួមទាំងក្រុមគ្រួសារ អ្នកជំងឺនាពេលនេះគឺបានបង្កប់នូវអត្ថន័យដល់ជ្រាលជ្រៅរបស់សប្បុរសជន ពោលគឺបានធ្វើជាគម្រូដ៏ល្អដើម្បីឱ្យពួកគាត់បានចូលរួមធ្វើសេចក្ដីល្អដោយផ្ទាល់ផង ដែលនេះនឹងជួយបង្កើននូវទឹកចិត្តមេត្តា ទឹក ចំពោះគ្នានឹងគ្នា ផងដែរ ។ក្នុងនាមមន្ទីរពេទ្យកុមារអង្គរក៍ដូចជាក្នុងនាមប្អូនៗកុមារដែលកំពុងសម្រាកព្យាបាល និងក្រុមគ្រួសារដែលនៅកំដរនៅក្នុងមន្ទីរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ក៍បានមានប្រសាសន៍កោតសរសើរ និងថ្លែអំណរគុណយ៉ាងក្រៃលែងចំពោះលោកប្រធានសមាគមកូរ៉េខេត្តសៀមរាបនិងសប្បុរសជនទាំងអស់ នូវសន្តានចិត្តដ៏ល្អប្រពៃ និងទង្វើប្រកបដោយមនុស្សធម៌ លះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានថវិកា ដើម្បីជួយផ្ដល់អំណោយនាពេលនេះ គឺជាវប្បធ៌មចែករំលែកជួយគ្នាទៅវិញទៅមកដែលនេះជាការបង្ហាញពីទឹកចិត្ត ស្រឡាញ់រាប់អានអាណិតអាសូរដល់មនុស្សផងគ្នា ដែលជាកត្តាបង្កើននូវសាមគ្គីភាព ក្នុងស្រទាប់មហាជនជាមូលដ្ឋានគ្រឹះ នៃការឯកភាពជាតិ ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន។

ក្នុងឱកាសនោះដែរ លោកនាយកមន្ទីរពេទ្យកុមារអង្គរក៍បានថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់រហូតមកពីសំណាក់សប្បុរសជន ដៃគូសហការ និងអ្នកស្ម័គ្រចិត្តទាំងក្នុង និងក្រៅប្រទេសទាំងអស់។ដោយសារតែមានជំនួយឧបត្ថម្ភទាំងអស់នេះហើយទើបមន្ទីរពេទ្យអាចបន្តផ្តល់ការថែទាំប្រកបដោយក្តីមេត្តាករុណា និងគុណភាពខ្ពស់ដល់កុមារកម្ពុជាហើយមន្ទីរពេទ្យកុមារអង្គរនិងបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារនៅកម្ពុជាក៏ដូចជាការជួយសង្គ្រោះជីវិតកុមារកម្ពជា ដោយជឿជាក់ថា កុមារគ្រប់រូបសក្តិសមនឹងទទួលបានសុខភាពល្អ និងការថែទាំប្រកដដោយការយកចិត្តទុកដាក់បន្តជួយ សង្គ្រោះជីវិតកុមារកម្ពុជារាប់រយពាន់នាក់ផងដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top