លោកឧកញ៉ាបណ្ឌិតហ៊ុយភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ប្ដេជ្ញាបន្តកៀងគរអ្នកវិនិយោគបរទេសមកកាន់ខេត្តសៀមរាប ឲ្យបានកាន់តែច្រើនបន្ថែមទៀត

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ បានប្ដេជ្ញាបន្តកៀងគរដល់បណ្ដាអ្នកវិនិយោគបរទេស ឲ្យមកមកវិនិយោគឲ្យបានច្រើនបន្ថែមទៀត មកកាន់ខេត្តសៀមរាប ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនចំណូលដល់ជាតិ ក៏ដូចជាការបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋផងដែរ។ នៅក្នុងឱកាសជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នរដ្ឋនៅតាមមន្ទីរក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍លើកឡើងថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរបរទេសមកកំសាន្តមានចំនួនកើនឡើងជាបន្តបន្ទាប់។ ហើយក្រៅពីវីស័យទេសចរណ៍ ខេត្តសៀមរាប ក៏មានវិស័យសំខាន់ជាច្រើនទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួបបង្កើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ ដូចជាវិស័យកសិកម្ម វិស័យឧស្សហកម្ម គឺសុទ្ធតែជាវិស័យដ៏សំខាន់សម្រាប់ខេត្តសៀមរាបផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបន្តទៀតថាបច្ចុប្បន្នអ្នកវិនិយោគបរទេសជាច្រើនក៏កំពុងចាប់អារម្មណ៍ក្នុងការចង់មកបណ្ដាក់ទុនមកកាន់ខេត្តសៀមរាប ដូចនេះវាគឺជាឱកាសមួយថ្មីបន្ថែមទៀតសម្រាប់ខេត្តមួយនេះ ហើយការងារនេះដែរ គឺត្រូវការចូលរួមពីអ្នកពាក់ព័ន្ធសហការគ្នាទើបយើងអាចចាប់យកឱកាសនេះបាន។

ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ឹង គឺមលាង អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ប៉ុន្តែក្នុងនោះយើងក៏មានវិស័យជាច្រើនទៀត បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ចក្នុងខេត្តមួយនេះ។ ជាក់ស្ដែងវិស័យកសិកម្ម និងឧស្សហកម្ម ក៏ជាវិស័យដែលខេត្តសៀមរាប មិនអាចខ្វះបានដែរ ក្នុងការផ្គត់ផ្គងផលិតផល ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ទៅកាន់ទីផ្សារក្នុងស្រុក និងទៅក្រៅប្រទេស។ ចំពោះវិស័យកសិកម្មក្នុងខេត្តសៀមរាប បច្ចុប្បន្នគឺបានដើរតួនាទីសំខាន់ណាស់ ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ផលិតផលកសិកម្មនាំចេញទៅក្រៅប្រទេស ស្របពេលដែលផលិតផលក្នុងប្រទេសកម្ពុជាយើង ជាពិសេសខេត្តសៀមរាប កំពុងមានកសិផលជាច្រើនដែលបណ្ដាប្រទេសនានាកំពុងត្រូវការ។

លោកអភិបាលរងខេត្តបន្តថា ជាមួយនឹងភាពល្អប្រសើរនេះដែរ ស្ថាប័នរដ្ឋក៏ត្រូវការជាចាំបាច់នូវវិស័យឯកជន ដើម្បីចូលរួមការជម្រុញទៅលើការងារទាំងអស់នេះ ធ្វើយ៉ាងណាជួយបង្កើនទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋទូទៅផងដែរ។ ក្នុងនោះដែរលោកក៏សូមអរគុណ និងសូមជម្រុញបន្ថែមដល់សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ក្នុងការស្វែងរក និងគៀងគរដល់បណ្ដាអ្នកវិនិយោគបរទេសឲ្យបានច្រើនបន្ថែមទៀត ដើម្បីមកស្វែងយក និងវិនិយោគនៅក្នុងខេត្តសៀមរាប ព្រោះខេត្តសៀមរាប មានទីតាំងដែលអំណោយផលច្រើនលើវិស័យកសិកម្ម និងឧស្សាហកម្ម៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top