ផ្ទុះកំប៉ុងហ្គាសតូចមួយសោះ បង្កជាអគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នង នៅក្រុងសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅចំណុចក្រុមទី០២ ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ នេះ។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងការឆាបឆេះនោះ មានឈ្មោះ ស៊ុត ស្រីលាភ ភេទស្រី អាយុ ២៨ ឆ្នាំ មុខរបរៈនៅផ្ទះ រស់នៅក្នុងភូមិកេីតហេតុខាងលេី ។ សមត្ថកិច្ច បានបន្តថា ករណីនេះអគ្គិភ័យនេះ សមត្ថកិច្ចប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣ គ្រឿង។

សមត្ថកិច្ច បាបញ្ជាកទៀតថា ហេតុការណ៍នេះបានបណ្ដាលឱ្យ ការខូចខាតផ្ទះធ្វេីអំពីថ្ម ប្រក់ស័ង្កសី ១ខ្នង ទាំងស្រុង សម្ភារៈប្រេីប្រាស់លក់ដូរនៅក្នុងផ្ទះ សរុបទាំងអស់ប្រហែល ០១ ម៉ឺនដុល្លាសហរដ្ឋអាមេរិក តែមិនបណ្តាលអោយ រងគ្រោះថ្នាក់ដល់នរណាម្នាក់ឡេីយ។ មូលហេតុដែលបណ្ដាលឱ្យ មានគ្រោះអគ្គិភ័យនេះ គឺមកពីម្ចស់ផ្ទះមានការធ្វេសប្រហែសបណ្តាកឲ្យផ្ទុះកំប៉ុងហ្គាសតូចក្នុងផ្ទះ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top