អាជ្ញាធរអប្សរា ទទួលស្គាល់មានការលួចកាប់ឈើនៅតំបន់អង្គរ ប៉ុន្តែមិនមែនទ្រង់ទ្រាយធំ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ​ពាក់ព័ន្ធករណីចោរលូចកាប់ដើមក្រញូងនោះ គឺពិតជាមានករណីកាប់ក្រញូងនៅតំបន់អង្គរ ដែលបានកើតឡើងពីម្សិលមិញ នៅពេលយប់ ដោយសមត្ថកិច្ចមិនបានដឹង។ ក្នុងតំបន់រមណីដ្ឋានអង្គរ ការបាត់បង់ដើមឈើ ១ ២ នេះ គឺមិនមែនជាលើកទីមួយទេ ប៉ុន្តែមិនមែនបាត់បង់រាល់ថ្ងៃ ឬរាល់ខែអីដែរ គឺយូរៗមានបាត់បង់ម្ដង។

លោក ឡុង កុសល បានបញ្ជាក់ថា “ជាទូទៅការគ្រប់គ្រងផ្នែកបរិស្ថានព្រៃឈើនៅតំបន់រមណីដ្ឋានអង្គរមាន៤ សមាសភាព។ ដោយសារតែតំបន់រមណីដ្ឋានអង្គរស្ថិតក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោក គឺទី១ ត្រូវអាជ្ញាធរជាតិអប្សរាគ្រប់គ្រង។ ទី២ សមត្ថកិច្ចពីខាងមន្ត្រីបរិស្ថានដែលទទួលបន្ទុកទេសភាពអង្គរ ទី៣ មាននគរបាលការពារបេតិកភណ្ឌដែលទទួលបន្ទុកកិច្ចការងារក្នុងតំបន់ទាំងមូលនៅពេលយប់ ហើយទី៤ មានអាជ្ញាធរមូលដ្ឋានផ្ទាល់”។ លោក ឡុង កុសល មានប្រសាសន៍បន្ថែមទៀតថា “ចំពោះវិធានការ កន្លងមកសមាសភាពទាំងអស់តែងជួបប្រជុំ ជជែកពិភាក្សាជាមួយភាគីពាក់ព័ន្ធ ហើយកន្លងមកក្រុមការងារចម្រុះ បានចុះធ្វើល្បាតផងដែរ ប៉ុន្តែមិនដែលជួបប្រទះសកម្មភាពកាប់ព្រៃឈើនោះទេ។

លោក សូមបញ្ជាក់ថា ការលួចកាប់ឈើក្រញូងក្នុងរមណីដ្ឋានអង្គរនេះ មិនមែនស្ថិតក្នុងទ្រង់ទ្រាយធំ កាប់បំផ្លាញដោយឈ្មួញទុច្ចរិត ឬអ្វីច្រើននោះទេ។ លោក បានចាត់ទុកការកាប់នេះ ជាការកាប់របស់ជនខិលខូចមួយចំនួន ឬគេត្រូវការឈើប្រើប្រាស់អីជាដើមដែលយើងមិនដឹង។ ប៉ុន្តែបើយើងនិយាយពីបរិមាណដែលដើមក្រញូងបាត់បង់ គឺតិចតួចណាស់ អាចមាន ១ដើម ២ដើម ហើយដើមឈើក៏មិនមែនជាដើមឈើធំៗដែរ គឺដើមឈើមុខកាត់ប្រហែល ៣-៤តឹក វាស់ទាំងមុខកាត់ដើមទាំងមូល មិនមែនសាច់ខ្លឹមនោះទេ។

គឺជាអ្នកលួចកាប់កំប៉ិកកំប៉ុក នៅក្នុងតំបន់អង្គរកន្លងមក អាជ្ញាធរអប្សរា ខំដាំដើមឈើរាប់សិបម៉ឺនដើមក្នុងមួយឆ្នាំៗ ជាក់ស្ដែងរយៈពេលពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន បានដាំឈើជាង ២លានដើម ក្នុងនោះ មានដើមឈើប្រណិតដូចជា ក្រញូង បេង នាងនួន ធ្នង់ ដើមឈើប្រណិត និងដើមឈើត្រូវការប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតដែរ៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top