រឿងក្តៅៗ សង្វៀនបញ្ជល់មាន់ផ្លែដែកដុះស្លែបង្កប់ក្នុងការស៊ីណូហ្គោលដិនក្រោន បើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពេញបន្ទុក

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

បន្ទាយមានជ័យ៖ ថ្មីៗនេះ កន្លែងសង្វៀនបញ្ជលមាន់ផ្លែដែកមួយស្ថិតនៅផ្សារដើមពុទ្រា ភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មាន បានទទួលប្រភពពីក្រុមអ្នកញៀនល្បែង បានឲ្យដឹងថា មានគេបើកល្បែងស៊ីសងខុសច្បាប់នៅក្នុងបរិវេណកាស៊ីណូ (ហ្គោលដិនក្រោន ផ្សារដើមពុទ្រាប៉ោយប៉ែត) កំពុងដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់ផ្លែដែកមួយថ្ងៃៗ រាប់រយគូ យ៉ាងពពាក់ពពូននឹងអាណាធិបតេយ្យជារៀងរាល់ថ្ងៃ ស្ថិតនៅផ្សារដើមពុទ្រាភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ការបើកល្បែងស៊ីសងនេះ គេសង្កេតឃើញថា ពុំទាន់ឃើញមានអាជ្ញាធរ និងសមត្ថកិច្ចណាហ៊ានចុះមកត្រួតពិនិត្យ ឬបង្ក្រាបឡើយ វាបានធ្វើឲ្យមានការបះពាល់ដល់ភូមិ ឃុំ មានសុវត្តិភាពជាចម្បង។

បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋ រស់នៅក្បែរទីតាំងបើកល្បែងស៊ីសងខុសច្បាប់ខាងលើ បានឲ្យដឹងទៀតថា ពាក់ព័ន្ធនិងល្បែងស៊ីសងនោះភាគច្រើនសុទ្ធសឹងជាពលរដ្ឋខ្មែរ ដែលបានចូលទៅលែងល្បែងស៊ីសងខុសច្បាប់បានយ៉ាងរលូននឹងអាណាធិបតេយ្យ ជារៀងរាល់ថ្ងៃ។ ប្រពភដដែល បាននាំគ្នាលើកឡើងថា មកទល់ពេលនេះ មិនទាន់មានឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ
ក្នុងក្រុងឬខេត្ត ចុះមកទប់ស្កាត់ដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយទាំង ៧ចំណុច ភូមិ ឃុំ សុវត្តិភាពនៅឡើយទេ។ ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅក្រុងប៉ោយប៉ែតកំពុងប្រឆាំងទៅនិងបញ្ជាប្រមុខរាជរដ្ឋាភិបាលហើយ។
 
គួររំលឹកផងដែរថា ស.ជ.ណ ដែលចេញដោយទីស្តីការគណះរដ្ឋមន្ត្រី អនុញ្ញាតិផ្តល់អាជ្ញាប័ណ្ណឲ្យបើកតែមជ្ឈមណ្ឌលកំសាន្តតែប៉ុណ្ណោះ ចំពោះកាស៊ីណូវិញ រាល់ល្បែងស៊ីសង គឺដាច់ខាត គ្មានទីតាំងល្បែងស៊ីសងភ្នាល់គ្នាជល់មាន់ឬបក្សីកីឡានោះទេ។ ម៉្យាងទៀត ចំពោះភ្ញៀវខ្មែរ មិនត្រូវអនុញ្ញាតិឲ្យចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីនោះឡើយ។
 
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថាលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជា
ពិសេសលោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងបណ្តោយឲ្យអ្នកមានអំណាចម្នាក់សុំមិនបញ្ចេញឈ្មោះ ជួលទីតាំងបរិវេណកាស៊ីណូហ្គោលដិនក្រោនផ្សារដើមពុទ្រាប៉ោយប៉ែតមួយកន្លែងនេះ ដើម្បីបើកលេងល្បែងបញ្ជល់មាន់ (ផ្លែដែក) រាប់រយគូ ក្នុងមួយថ្ងៃៗ ខុសច្បាប់ បានយ៉ាងពពាក់ពពូនតាមតែអំពើចិត្ត ផ្ទុយពីគោលនយោបាយដែលមានចែងក្នុងច្បាប់អនុញ្ញាតិឲ្យកាស៊ីណូអនុវត្តនោះ។ ដូច្នេះហើយទើបប្រជាពលរដ្ឋ សូមអំពាវនាវទៅដល់ថ្នាក់ដឹកនាំទាំងអស់ មេត្តាជួយពិនិត្យឡើងវិញចំពោះអ្នកជួលដែលមានអំណាចហ៊ានជួលកាស៊ីណូហ្គោលដិនក្រោនផ្សារដើមពុទ្រាប៉ោយប៉ែតអោយពលរដ្ឋខ្មែរចូលលេងល្បែងប្រជល់មាន់ (ផ្លែដែក) រាប់រយគូដាក់លុយរាប់លានរៀល និងលុយដុល្លារាប់ពាន់ដុល្លាយ៉ាងអាណាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះ។

ប្រជាពលរដ្ឋរស់នៅទីនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលកើតមានល្បែងស៊ីសងនៅក្នុងកាស៊ីណូហ្គោលដិនក្រោនផ្សារដើមពុទ្រាប៉ោយប៉ែតបែបនេះ ហើយកំពុងដំណើរការបើកភ្នាល់លេងបានយ៉ាងរលូន ពពាក់ពពូននឹងអាណាធិបតេយ្យ ធ្វើអោយប្រជាពលរដ្ឋនាំគ្នា ព្រួយបារម្ម ភ័យខ្លាចកើតនូវអំពើចោរកម្មនឹងបទល្មើសផ្សេងៗទៀតដូចជា ចោរលួច ចោរប្លន់ជាដើម៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top