អ្នកភូមិទំព័រនាំគ្នាដាំក្រវាញ ដើម្បីថែរក្សាពូជក្រវាញ និង ផ្គត់ផ្គង់លើទីផ្សារ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ពោធិ៍សាត់៖ តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដើម្បីធ្វើការដាំក្រវាញសម្រាប់ថែរក្សាពូជក្រវាញក៏ដូចជាផ្គត់ផ្គង់ទីផ្សារនោះ នាពេលនេះពលរដ្ឋរស់នៅសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័របានដាំក្រវាញបានជាង៤ពាន់ដើមនៅព្រៃសហគមន៍ និង មួយចំនួនក៏ត្រូវបានដាំតាមផ្ទះសម្បែងពលរដ្ឋផងដែរ។
        
ភ្នំទំព័រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់។ ភ្នំទំព័រ មានកម្ពស់ ១ ៥៥១ម៉ែត្រ និងត្រូវបានចាត់ទុកជាភ្នំខ្ពស់ជាងគេ លំដាប់លេខ៣ នៅកម្ពុជា។ ភ្នំដ៏ខ្ពស់សន្លឹមនេះ បានក្លាយជាទីឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ នៅខេត្តពោធិ៍សាត់។
           
គួរបញ្ជាក់ថា ការជំរុញនៃការដាំក្រវាញនៅតាមសហគមន៍នេះ ត្រូវបានធ្វើឡើងដោយក្រសួងបរិស្ថានដើម្បីសំដៅធ្វើយ៉ាងណារៀបចំសហគមន៍ទំព័រ ដែលអាចជួយបង្កើតប្រាក់ចំណូល និងជួយអភិរក្សក្រវាញក្នុងតំបន់ការពារក្នុងខេត្តពោធិ៍សាត់៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top