ខេត្តសៀមរាប គ្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានចាប់ផ្តើមធ្វើការប្រជុំជាមួយភាគីពាក់ព័ន្ធនានាដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានសៀមរាប អង្គរ មកកាន់ក្រុងសៀមរាប។
យោងតាមរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា កិច្ចប្រជុំនៅព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៣នេះ នៅសាលាខេត្តសៀមរាប ធ្វើឡើងដើម្បីពិគ្រោះយោបល់រវាង ស្ថាប័នពាក់ព័ន្ធ ជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និង ទិន្នន័យ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើង ធុន ស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលមកក្រុងសៀមរាប ដែលគ្រោងការនេះ ជារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។
លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ របស់ក្រុមហ៊ុន China Metro បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើង ធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលមកក្រុងសៀមរាប គឺមានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចាស់ និង មួយនៅលើផ្លូវថ្មី។ ម៉្យាងទៀតគម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេសបានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យ នូវរាល់ផលប៉ះពាល់។
ក្នុងការបង្ហាញនៃគំនូសប្លង់ នៃគម្រោងការស្ថាបនា ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ ក្នុងការប្រមូលព័ត៌មាន និង ទិន្នន័យ ដោយផ្លូវរថភ្លើងនេះ នឹងឆ្លងកាត់តំបន់អង្គរ និង អាចមានការប៉ពាល់តំបន់បូរាណដ្ឋាន ឬ តំបន់ ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់ ។
អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ បានលើកឡើងថា ពាក់ព័ន្ធនឹងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ ក្នុងនាម រដ្ឋបាលខេត្តសៀមរាប សូមធ្វើការគាំទ្រ និង ត្រៀមសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាន និង ទិន្នន័យជូនក្រុមហ៊ុន ដែលបានចុះមកសិក្សា និង ប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវចំនួនភ្ញៀវទេសចរ និង សេវាកម្មដឹកជញ្ជូន នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកដំណើរការនាពេលដ៏ខ្លីខាងមុខ។
លោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ឌ ត្រូវត្រៀមលក្ខណៈចូលរួមសហការ ក្នុងការផ្តល់ព័ត៌មាន និង ទិន្នន័យ ជូនដល់ក្រុមហ៊ុន ដែលមកសិក្សា និង ប្រមូលធាតុចូល ដើម្បីបានទៅជាធាតុចូលនៃគម្រោង ផ្លូវរថភ្លើងថ្មីធុនស្រាលនេះ។  លោកបញ្ជាក់ថា ដើមី្បឲ្យប្រមូលព័ត៌មាន និង ទិន្នន័យឲ្យបានជាក់លាក់ យើងទាមទា នូវកិច្ចសហការឲ្យបានស៊ីជម្រៅ ក្នុងការសិក្សាទៅលើគម្រោង ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយយើងពិនិត្យទៅលើគម្រោងរបស់ក្រុមហ៊ុន ដែលបានលើកឡើង លើការស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ ដោយឆ្លងកាត់តំបន់អង្គរ ។ តែដោយក្នុងគម្រោងក៏មិនបានបង្ហាញនូវភាពជាក់លាក់ តើឆ្លងកាត់តំបន់អង្គរ នៅចំណុចណានៅឡើយ ដែលធ្វើឲ្យកិច្ចពិភាក្សានេះ មិនទទួលបានលទ្ធផលនៅឡើយ ។ លោកអភិបាលរងខេត្ត ក៏បានជម្រាបដល់ក្រុមហ៊ុនផងដែរថា ដើមី្បឲ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះដំណើរការទៅដោយរលូននោះ ក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយនោះ  អាជ្ញារធរខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និង ទិន្នន័យ ដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង ទៅឲ្យក្រុមហ៊ុនដែលចង់បានទៅតាមសំណូមពរ ៕

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top