ឃើញមិត្តភក្តិម្នាក់លង់ទឹក មិត្តភក្តិពីរនាក់ទៀតស្ទុះទៅជួយ បណ្តាលអោយលង់ស្លា.ប់ទាំងបីនាក់…

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កណ្តាល៖ ពិតជាអនិច្ចាខ្លោចផ្សាខ្លាំងណាស់ ដែលយុវតីជាមិត្តភក្តិសិស្សសាលាជាមួយគ្នា ឃើញម្នាក់លង់ទឹក មិត្តភក្តិពីរនាក់ទៀតស្ទុះទៅជួយ ត្រូវបានលង់ទឹកស្លាប់ ទាំងបីនាក់ ដែលហេតុការខាងលើនេះ កើតឡើងនៅវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ នៅចំណុច ប្រលាយ ១៩លូតាប្រាក់ ដែលស្ថឹតក្នុងភូមិប្រធាតុ(ក) សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។

លោកវរសេនីយ៏ឯក ឈិន ជីឈួន អធិការនគរបាលក្រុងសំពៅពូន បានប្រាប់អោយដឹងថា ជនរងគ្រោះលង់ទឹកស្លាប់មានចំនួនបីនាក់ ទី១-ឈ្មោះ កែវ ចាន់សុម៉ាលី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ទី២-ឈ្មោះ មី ឆេងហ៊ង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ទី៣-ឈ្មោះ ម៉ង់ លីណា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្ដកណ្ដាល ។

លោកអធិការបានបញ្ជាក់បន្ថែមថា នៅវេលាកើតហេតុខាងលើជនរងគ្រោះនិងមិត្តភក្តិដែលរៀនថ្នាក់ជាមួយគ្នា ប្រហែល១០នាក់ បានមកលេងទឹកនៅចំណុចកើតហេតុខាងលើ ដល់ម៉ោង២ជាង បានអង្គុយលេងហើយក៍ចុះងូតទឹកមួយសន្ទុះក្រោយមកឈ្មោះ មី ឆេងហ៊ង ក៏លង់ទឹកមុន ពេលនោះឈ្មោះ កែវ ចាន់សុម៉ាលី ឈ្មោះបាន សុខនី ឈ្មោះម៉ង់ លីណា ហែលទៅជួយក៍លង់ទឹកទាំងគ្នា ឃើញដូឆ្នេះពួកប្រុសៗចេញទូកទៅសង្គ្រោះបានម្នាក់ឈ្មោះ បាន សុខនី ចំណែតអ្នកទាំង៣ក៍លិចបាត់ទៅក្នុងទឹក មិត្តភក្តិផ្សេងទៀតក៏បានស្រែកអោយគេជួយរកជនរងគ្រោះ ដែលលង់នៅក្នុងទឹក ។

ក្រោយពីបានស្រង់យកសពយុវតីទាំងបីនាក់ឡើងមកលើគោក សមត្ថកិច្ចជំនាញពិនិត្យទីតាំងកើតហេតុ និងកោសលវិច្ឆ័យវិទ្យាសាស្ត្រនៃអធិការនគរបាលក្រុងសំពៅពូន និងលោកគ្រូពេទ្យ គឺបានពិនិត្យឃើញថា ស.ពជនរងគ្រោះ មានល្បាយឈាមហូរចេញតាមមាត់និងច្រមុះ ក្បាល ដងខ្លួន និងអវៈយវៈពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ និងដាក់ការសន្និដ្ឋានថា យុវតីជាជនរងគ្រោះទាំងបីនាក់គឺពិតជាស្លា.ប់ដោយសារលង់ទឹក ពិតប្រាកដមែន ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top