ឆ្នាំនេះក្រុងសិរីសោភ័ណឈប់លិចដូចឆ្នាំមុនៗទៀតហើយ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

បន្ទាយមានជ័យ៖ ក្រុងសិរីសោភ័ណឲ្យតែដល់រដូវវស្សាចូលមកដល់ ពេលមានភ្លៀងធំមក១មេៗលិចស្ទើរគ្រប់ទីកន្លែង ពិសេសគឺ បេនឡានចាស់ ថ្មី រង្វង់មូលស្រីគ្រប់ល័ក្ខណ៍ ពេលខ្លះផ្សារហ៊ុយឡេងក៏លិចដែរ រាប់ម៉ោងទើបទឹកភ្លៀងស្រក់ហូរចូលស្ទឹងអស់ ដោយសារអ្នកនៅចំណុចបេនឡានចាស់ ពេលសាងសង់ផ្ទះថ្មចាក់ដីលប់លូហើយខ្ពស់ជាងថ្នល់ជាតិចង់កន្លៈម៉ែត្រ តែ ឆ្នាំ ២០២៣នេះ ក្រុងសិរីសោភ័ណឈប់លិចដូចឆ្នាំមុនៗទៀតហើយ ព្រោះក្រុមហ៊ុនទទួលសិទ្ធិអនុវត្ត កសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀងកំពុងចាប់ផ្តើមធ្វើនៅជុំវិញបេះដូងខេត្តនេះ។

ក្រុមហ៊ុនទទួលសិទ្ធិអនុវត្តដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងកំពុងចាប់ផ្តើមធ្វើនោះ មានពលរដ្ឋរអ៊ូរទាំ និងខឹងសម្បារ ហើយមានសំណូមពរដ៏ទទូច ជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋរស់ក្នុងក្រុងសិរីសោភ័ណ លុះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ និងមន្ត្រីជំនាញ បានចុះធ្វើការសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន ​ចុះពិនិត្យមើលក្រុមការងារជួស ជុលការអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថាន​ជុំវិញបឹងទន្លេសាបជំហាន២​ នៅក្រុងសិរីសោភ័ណនេះ បង្កឲ្យផ្លូវមួយចំនួន បានខូចខាត ដោយការជីកកាយដីថ្នល់ និងដាក់ប្រព័ន្ធទុយោ លូ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយបង្កការរំខាន និងការលំបាក ដល់ការរស់នៅ និងការធ្វើដំណើររបស់ពលរដ្ឋមែន។ ប៉ុន្តែអាជ្ញាធរមាន សមត្ថកិច្ច និងអ្នកអនុវត្តគម្រោង ក៏សូមការយោគយល់អធ្យាស្រ័យដល់ប្រជាពលរដ្ឋទាំងអស់មានផលប៉ះពាល់នេះផង ជាការឆ្លើយតបរបស់បងប្អូន មកទល់ពេលនេះ អ្នកអនុវត្តគម្រោង និងមន្ត្រីសម្របសម្រួល នៃអាជ្ញាធរមានសមត្ថកិច្ច បាននឹងកំពុងដំណើរការធ្វើយ៉ាងសកម្មបណ្តើរៗ លើកំណាត់ផ្លូវមួយចំនួន ដែលបានធ្វើតេស្ដបច្ចេកទេសរួចរាល់ ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រព័ន្ធលូទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង នៃ “គម្រោងកែលម្អបរិស្ថានជុំវិញបឹង ទន្លេសាបជំហាន២​” នៅក្រុងសិរីសោភ័ណ​ ដែលកំពុងអនុវត្តសព្វថ្ងៃនេះ ​និងបានធ្វេីការជួសជុល ផ្លូវឡើងវិញ​ជាបណ្តេីរៗ​ គឺចុះពិនិត្យនៅចំណុចផ្លូវ ដែលរងផលប៉ះពាល់ ដោយសារគម្រោង នៅភូមិតារាងបាល់​ ម្តុំផ្ទះលក់ហ្គាសយ៊ាំ ម៉េងតុល ក្នុងសង្កាត់កំពង់ស្វាយ តំបន់បេនឡានចាស់ ថ្មី និងរង្វង់មូលស្រីគ្រប់ល័ក្ខណ៍ ក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ចំណែក លោក សយ សេដ្ឋា ប្រធានការដ្ឋាននៃក្រុមហ៊ុនសំណង់ ទីក្រុងប៉េកាំង ហ្គ្រុប ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថាន​ជុំវិញបឹងទន្លេសាបជំហាន២​ នៅក្រុងសិរីសោភ័ណនេះ ប្រើឥណទានធនាគារអភិវឌ្ឃន៍អាស៊ី (ADB) ហើយមានទីប្រឹក្សាបច្ចេកទេស ដូចជា RAMBOLI ,OC GLOBAL ,SCE ,TANCONS និងសាងសង់ ដោយក្រុមហ៊ុន BUCG អនុវត្តបាន ៤៧% នៃរយៈពេលអនុវត្ត គិតពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៤។ លោក សយ សេដ្ឋា បានបន្តឲ្យដឹងទៀតថា ក្នុងនោះមានកាយដី បង្កប់ប្រព័ន្ធទុយោលូ លូ មាត់រីហ្គា ជាដើម គម្រោងនោះ មាន៣ គឺទី១ប្រព័ន្ធលូទឹកកខ្វក់ ដែលគ្រប់ទីកន្លែង សំណង់ ផ្ទះទាំងអស់ ត្រូវតភ្ជាប់ឲ្យចូលក្នុងប្រព័ន្ធ នៃ ” គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេ សាបជំហាន២​ ” ទាំងអស់ រួចបង្ហូរទៅអាងប្រព្រឹត្តិកម្ម ។ ទី២-ប្រព័ន្ធត្រងទឹកភ្លៀង ដែលត្រូវបង្ហូរចូលប្រព័ន្ធលូចាស់ និងលូថ្មី ។ ទី៣-ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅសង្កាត់ភ្នៀត ទាក់ទិននឹងការយឺតយ៉ាវនូវការកាយដីលុប ការជួសជុលផ្លូវគ្រប់ប្រភេទ ដែលរងផល ប៉ះពាល់ ដោយការអនុវត្តគម្រោងនេះ លោកវិស្វករ សយ សេដ្ឋា បានពន្យល់ថា ទី១-ត្រូវធ្វើតេស្តលើប្រព័ន្ធទុយោនិងលូ ថាតើមានជ្រាបឬអត់ ២-ធ្វើតេស្តលើប្រព័ន្ធ ទុយោ តើដក់ទឹក និងសំណល់ឬអត់និងទី៣-ធ្វើតេសស្តដី តើស្ងួត ហាប់ណែនឬទេ ។

លោក ខែម ពេជ្ររស្មី មន្ត្រីសាលាក្រុង និងជាមន្ត្រីសម្របសម្រួលគម្រោង បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា
ការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រពូន្ធទឹកភ្លៀងនៃគម្រោង កែលម្អបរិស្ថាន​ជុំវិញបឹងទន្លេសាបជំហាន២​ នៅក្រុងសិរីសោភ័ណនេះ មានក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ចូន ជាម្ចាស់គម្រោង ហើយអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ចូលរួម ប្រព័ន្ធលូនេះ មានប្រវែងសរុប ១១២ គីឡូម៉ែត្រ ដែលគ្របដណ្តប់លើផ្នែកវិសាលភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ព្រះពន្លា អូរអំបិល និងសង្កាត់ទឹកថ្លា ហើយប្រើឥណទាន ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២២ លានដុល្លា ឯណោះ ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top