ឆេះរថភ្លើងនៅតំបន់បឹងកក់យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំង​

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះរថភ្លើងនិងទូរថភ្លើងយ៉ាងសន្ធោសន្ធៅ​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវរ៉ារថភ្លើង ( តំបន់បឹងកក់ ) ក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមកម្មករសម្រាកនៅក្នុងទូរថភ្លើងមួយដែលនៅជាប់នឹងរថភ្លើងមួយខ្សែដែលឈប់នៅក្បែរនោះ ។ លុះមកដល់វេលាកើតហេតុ គេក៏ឃើញមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានឆាបឆេះចេញពីទូរថភ្លើងនោះតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះធ្វើអន្តរាគមន៍ ។
​  
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះធ្វើអន្តរាគមន៍បាញ់ទឹកទប់ស្កាត់និងពន្លត់ការឆាបឆេះ ។ ក្រោយកិច្ចអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់រួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញក្នុងរយៈពេល១ម៉ោង ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងចំណោមរថយន្ត០៥គ្រឿង ដែលបានចុះធ្វើអន្តរាគមន៍ដល់ទីតាំងកើតហេតុ ។

ក្នុងករណីនេះដែរ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឬប៉ះពាល់ដល់អាយុជីវិតនោះឡើយ ដោយអគ្គិភ័យបានឆាបឆេះបំផ្លាញទូរថភ្លើងនៅក្បែរនោះទាំងស្រុង និងផ្នែកមួយចំនួននៃរថភ្លើងមួយខ្សែដែលនៅជាប់នោះផងដែរ ។ ចំពោះការឆាបឆេះនេះ សមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់បានពីមូលហេតុ នៅឡើយនោះទេ រង់ចាំធ្វើកោសល្យវិច័យបន្ថែមនៅពេលក្រោយ ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top