សាច់គោបង្កកប្រមាណជាង ៣០០ គីឡូក្រាម និងរថយន្តមួយគ្រឿងត្រូវបានកម្លាំងរាជអាវុធហត្ថខេត្តកែប បង្ក្រាបបាន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កែប៖ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កងកម្លាំងរាជអាវុធហត្ថ ខេត្តកែប បានចុះបង្រាបករណីដឹកទំនិញខុសច្បាប់មួយករណី ស្ថិតនៅភូមិ អង្កោល ចំណុចកំពង់ទូកនេសាទ ឃំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចចាប់បានសាច់គោបង្កកចំនួន ៣២៣គីឡូក្រាម និងរថយន្តសាំយុង មួយគ្រឿង។ ចំណែកទូកចំនួន០២ គ្រឿងនិងតៃកុងរថយន្តម្នាក់ ត្រូវបានរត់គេចខ្លួនបាត់ស្រមោលតាមផ្លូវសមុទ្រ ក្នុងពេលដែលកម្លាំង សមត្ថកិច្ចទៅដល់ ។
ក្នុងប្រត្តិបត្តិការណ៍នេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ុក រិទ្ធិស័ក្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប រួមជាមួយលោកវរសេនីយ៍ត្រី គឹម សុដា អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថ ខេត្តកែប ដោយមានការចូលរួមពីអធិការដ្ឋានស្រុកដំណាក់ចង្អើរ និងភាគីពាក់ព័ន្ធផងដែ។

បើយោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្តកែប បានបញ្ជាក់ថា ដោយឃើញជាក់ស្តែង ចំពោះការដិកជញ្ជូនទំនិញល្មើសច្បាប់ ចំនួន ០២ទូក យកមកដាក់ក្នុងរថយន្តសាំយ៉ុងពណ៍បៃតងចាស់ ពាក់ស្លាកលេខ ២A ៤៣.៦៦ កម្លាំងចំរុះបានសុំអនុញ្ញាតិ ពីលោក ខាន់ សុផល ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដើម្បីធ្វើការត្រួតពិនិត្យទំនិញនោះ
ម្ចាស់ទំនិញទាំង៦នាក់នោះ មិនបានឈប់សហការជាមួយសមត្ថកិច្ចនោះទេ ត្រូវបានរត់គេចខ្លួនអស់ ដោយបានបន្សល់ទុក្ខវត្ថុតាង ជាក់ស្តែង សាច់គោបង្កក ចំនួន ៩ កេះ ដែលមានទម្ងន់ ៣២៣ គីឡូក្រាម និងរថយន្តសាំយ៉ុង១គ្រឿង។

ក្រោយពីឃាត់ទុកនិងត្រួតពិនិត្យរួចរាល់ហើយ វត្ថុតាងត្រូវបានប្រគល់អោយសមត្ថកិច្ចគយ និងសាខាគយរដ្ឋាករខេត្តកំពត ដើម្បីអនុវត្តតាមនិតិវីធីច្បាប់៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top