ក្រសួងអប់រំ សម្រេចកំណត់ កូតាជ្រើសរើសសិស្សប្រឡង ជាប់បាក់ឌុប ទិន្ទេស A, B, C ឱ្យចូលធ្វើជាគ្រូបង្រៀន

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ៖ ថ្មីៗនេះតាមរយៈឯកសារការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យ អប់រំ យុវជន និងកីឡា យុវជន និងកីឡា សម្រេចកំណត់កូតា ជ្រើសរើសយកសិស្សិដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣-២០២៨ ក្រសួងអប់រំ
(បាក់ឌុប) ដែលជាប់និទ្ទេស A, B, C
ឱ្យចូលធ្វើជាគ្រូបង្រៀន។សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលជាប់និទ្ទេស A, B, C ឱ្យចូលធ្វើជាគ្រូបង្រៀន។

ការកំណត់កូតាយកសិស្សនិទ្ទេស A, B, C ចូលធ្វើជាគ្រូបង្រៀននេះ ត្រូវ ឆ្លងកាត់ការវាយតម្លៃ ទៅតាម លក្ខណៈវិនិច្ឆ័យដែលបានកំណត់ ដោយអាចជ្រើសរើសផ្អែកតាម លំដាប់ពិន្ទុពេលប្រឡង។ដោយឡែកសម្រាប់កូតាគ្រូបង្រៀន ដែលនៅសល់ សម្រាប់បេក្ខជនផ្សេង ទៀត ត្រូវឆ្លងកាត់ការប្រឡង ជ្រើសរើសដូចធម្មតា ដែលនឹងដឹកនាំ ដោយ ក្រុមការងារថ្នាក់ជាតិ និងមាន ការចូលរួមពីសំណាក់តំណាងទីស្តីការគណៈរដ្ឋមន្ត្រី។

តាមរយៈឯកសារការសម្រួចអាទិភាព កំណែទម្រង់វិស័យអប់រំ យុវជន និង កីឡា ឆ្នាំ២០២៣-២០២៨ ដែលត្រូវ បានបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ប្រជុំផ្សព្វផ្សាយនាពេលថ្មីៗនេះ ក៏បាន បញ្ជាក់ថា ក្រសួងក៏រៀបចំរង្វាន់លើក ទឹកចិត្តគ្រូល្អ និងនាយកល្អ ដែល សម្រេចបានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹក ចិត្ត ប្រាក់តំបន់ជួបការលំបាក និង ប្រាក់ស្នាដៃ ដោយសារបៀវត្សគ្រូ បង្រៀនមិន អាចកើនលើសពីមន្ត្រីរាជការ។

ក្រសួងនឹងធ្វើអាទិភាពចំណាយ ដើម្បី ប្រមូលផ្ដុំធនធានសម្រាប់ការដោះ ស្រាយបញ្ហារបស់គ្រូ បង្រៀន ដូចជា ការសាងសង់ផ្ទះគ្រូ, ការបង្កើនប្រាក់ ឧបត្ថម្ភគ្រូបង្រៀន នៅតំបន់ជួបការ លំបាក ។ល។ ពិនិត្យឡើងវិញ «តំបន់ជួបការលំបាក និងតំបន់ដាច់ ស្រយាល និងការពិនិត្យឡើងវិញការ ឧបត្ថម្ភ សម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ដោយយក ថវិកាគម្រោងមកសិក្សា និងរៀបចំក្រុម ការងារ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top