ក្រឡាប់រថយន្តស៊េរីទំនើបមួយគ្រឿង ខ្ជាក់ចេញឈើប្រណិតជាង២០ដុំ និងសន្លឹក នៅខេត្តកំពង់ធំ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កំពង់ធំ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងឡើងលើ ខ្ជាក់ចេញសុទ្ធតែឈើប្រណិតជាង ២០ដុំ និងសន្លឹក នៅក្នុងហេតុការណ៍ដែលបានកើតឡើងនៅម៉ោងប្រមាណជាង ៣រំលងអាធ្រាត្រ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
 
សេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តម៉ាក RANGER ពណ៌ស មួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ និងផ្ងារជើងឡើងលើ ដោយសារបែកកង់ទៅមុខលែងរួច និងនៅក្នុងរថយន្តនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ ឈើប្រណិតជាង ២០ដុំ និងសន្លឹក ចំណែកអ្នកបើកបររថយន្តដឹកឈើល្មើសច្បាប់ បានរត់គេចខ្លួនដោយសុវត្ថិភាព។
 
សេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា រថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើ (ឈើប្រណិត) ដោយខុសច្បាប់ ចេញពីខេត្តព្រះវិហារ ដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលសង់នៅប្របនឹងដងផ្លូវ ចូលមកខេត្តកំពង់ធំ ហើយបានបែកកង់មុខ និងកង់ក្រោយ នៅផ្នែកខាងឆ្វេង បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ។
 
ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះពិនិត្យ ហើយបាននាំយករថយន្ត និងឈើទាំងនោះទៅរក្សាទុក ដោយរង់ចាំដោះស្រាយជាក្រោយ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top