ឆេះផ្ទះឈើ​លើ​ថ្មក្រោម១ខ្នងទាំងស្រុង​ និងបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លេីងយ៉ាងអាណោចអាធម៏

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្នំពេញ​៖​ ស្ត្រីម្នាក់ជាជនពិការ​បានស្លាប់នៅក្នុងភ្នក់ភ្លេីងយ៉ាងអាណោចអាធម៏​ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង​ជាប់ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ​ នា​វេលាម៉ោង០១និង៣០ នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣​ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា​ ម្ចាស់ផ្ទះមានឈ្មោះ ម៉ុំ ថុន ភេទប្រុស អាយុ ៥៧ឆ្នាំ(ជនជាតិខ្មែរ) មុខរបររត់កង់បី មានទីលំនៅទីតាំងកើតហេតុ ។ រីឯជនរងគ្រោះដែលស្លាប់ក្នុងភ្នក់ភ្លេីងមានឈ្មោះ មើ ផលជាតិ ភេទស្រី អាយុ៤៣ឆ្នាំ(ជនជាតិខ្មែរ) មុរបរនៅផ្ទះ រស់នៅទីតាំងកើតហេតុខាងលើ (ជាជនពិការ) ។

ជុំវិញករណីខាងលើនេះ ​សមត្ថកិច្ច បានបញ្ចាក់ទៀតថា​​ ផ្ទះរងគ្រោះខាងលេីជាប្រភេទសំណង់​ឈើលើ ថ្មក្រោម ទំហំ៧ម៉ែត្រx៨ម៉ែត្រ​ ដោយមូលហេតុ​ នៃការឆាបឆេះនេះគឺមកពីទុស្សេចរន្តអគ្គិសនី​ ដែលបណ្ដាលឱ្យខូចខាតសម្ភារៈ​ និងផ្ទះទាំងស្រុងបែបនេះ ។ ក្នុងប្រតិបត្តិការ​សង្គ្រោះគ្រោះអគ្គិភ័យនេះ​ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន០៣គ្រឿង ស្មើ១៥ម៉ែត្រគូប​ រួមមាន​៖​ រថយន្តស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចំនួន ០២គ្រឿង និងរថយន្តក្រុមហ៊ុនស្របៀកម្ពុជាចំនួន០១គ្រឿង ដោយត្រូវបានបាញ់រលត់ទៅវិញនៅវេលាម៉ោង០២​និង៥៧នាទីរំលងអាធ្រាត​ថ្ងៃខែដដែល​ ៕​ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top