អាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ក្រុមអ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលស្លាបខាងត្បូងនៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីស្ថិតនៅដំណាក់កាលទី២។

បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី លោកស្រី នេត ស៊ីមន មានប្រសាសន៍ថា ដំណាក់កាលទី២នៃការងារជួសជុល គឺត្រូវប្រើ២ដំណាក់កាល ដោយដំណាក់កាលទី១ គឺសិក្សាទាំងរូបរាង ទម្រង់នៃស្ថានភាពរបស់ខ្លោងទ្វាររួចហើយ ព្រមទាំងបានប្រមូលព័ត៌មាន និងរៀបចំឯកសាររួចរាល់ដែរ។ ចំណែកដំណាក់កាលទី២ គឺចាប់ផ្តើមអនុវត្តគម្រោងជួសជុលតែម្តង ក្នុងនោះ គឺមានការរុះរើថ្មចាប់ពីផ្នែកដំបូលរហូតដល់គ្រឹះ ត្រូវពង្រឹងគ្រឹះរួចហើយត្រូវរៀបចំផ្គុំថ្មទាំងនោះចូលតាមស្ថានភាពដើមវិញ ដោយប្រើបច្ចេកទេសដូចសម័យបុរាណ និងប្រើជំនួយគ្រឿងចក្រចាំបាច់មួយចំនួន។

លោកស្រី នេត ស៊ីមន ឱ្យដឹងទៀតថា កាលពីឆ្នាំ២០២២ ក្រុមការងារធ្លាប់បានសិក្សាគ្រឹះ និងបានរកថ្មដែលរលុះធ្លាក់ ហើយការជួសជុលខ្លោងទ្វារប្រៀបធៀបដូចជារៀបប្រាសាទពីរនៅជិតគ្នា ហើយបញ្ចូលគ្នាតែ១ ដោយធ្នឹមភ្ជាប់គ្នារួចទើបរៀបថ្មមានមុខ៤ដាក់ពីលើ។ ការងាររបៀបនេះ បានធ្វើឱ្យក្រុមការងារជួបការលំបាកមួយចំនួនដែរ។

សូមរំឮកថា ខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី ទទួលរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារកត្តាអាយុកាលរបស់ថ្ម ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មចូលខឿន និងចូលក្នុងគ្រឹះ ជាហេតុធ្វើឱ្យថ្មរបើកគ្រេចចេញពីគ្នា។ បញ្ហាមួយទៀត គឺសត្វកណ្តៀរ ក៏បានពាំដីចេញពីគ្រឹះ បណ្តាលឱ្យមានរន្ធប្រហោងខាងក្រោម ដែលនាំទឹកភ្លៀងហូរជ្រាបចូលតាមចន្លោះថ្មទៅក្នុងគ្រឹះ បណ្តាលឱ្យគ្រឹះខ្សោយមិនរឹងមាំ និងទ្រេតស្រុតតាមនោះដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top