អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជំរុញដល់ប្រធានគណៈកម្មការសាខាខេត្តសៀមរាប ត្រូវពង្រឹងនឹងពង្រីកសមាជិកភាព និងផ្តួចផ្តើមរៀបចំយុទ្ធនាការ កៀរគររកមូលនិធិ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី ជំរុញដល់ គណៈកម្មការសាខាខេត្តសៀមរាប ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តពង្រឹង ពង្រីកសមាជិកភាព ផ្តួចផ្តើមរៀបចំយុទ្ធនាការ កៀរគររកមូលនិធិ និងបន្តអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
លោកជំទាវ ពុំ ចន្ទីនី បានលើកឡើងបែបនេះនៅក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាបថ្មី អាណត្តិទី៥ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

លោកជំទាវ អគ្គលេខាធិការ មានប្រសាសន៍ថា នៅអាណត្តិទី៥នេះ សាខាកាកបាទក្រហមកម្ពុជា (កក្រក) ទាំង២៥ បានលើកកម្ពស់ភាពជាម្ចាស់ការស្ទើរទាំងស្រុង លើការងាររកមូលនិធិ ការងារអភិបាលកិច្ច និងគ្រប់គ្រង។ ទោះបីជាវីរុសកូវីដ-១៩បានបន្តបញ្ចេញឥទ្ធិពលយ៉ាងខ្លាំងក្លាក៏ដោយ ក៏សាខា កក្រក ដៃម្ខាងឆ្លើយតបបានទាំងការជួយជនរងគ្រោះ និងងាយរងគ្រោះ ដៃម្ខាងទៀត “រួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩“ យ៉ាងសកម្មផងដែរ។ លោកជំទាវបន្តថា ជោគជ័យដែលសាខា-អនុសាខា សម្រេចបាន បានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានសម្រេចយកឯកឧត្តម អភិបាលខេត្តជាប្រធានគណៈកម្មាធិការសាខា។

យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងអណត្តិរបស់ ឯកឧត្តម ទៀ សីហា និង លោកជំទាវ ដែលបានដឹកនាំ សាខា កក្រក ខេត្តសៀមរាប សម្រេចបាននូវសមទ្ធិផលធំៗជាច្រើននៅក្នុងអាណត្តិទី៥ ចាប់តាំងពីឆ្នាំ ២០១៩-២០២៣ តាមវិស័យអាទិភាពទាំង៤ ជាពិសេសបានពុះពារដឹកនាំក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជន កក្រក ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន សម្រេចបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និង បានផ្ដល់អំណោយតាមខ្នងផ្ទះក្នុងតំបន់បិទខ្ទប់ ចំនួន៧,២៦៦គ្រួសារ។ បានផ្តល់ផ្ទះមនុស្សធម៌ដល់ គ្រួសារងាយរងគ្រោះបំផុត១៨ខ្នង ផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារងគ្រោះ និងងាយរងគ្រោះ ចំនួន ២៣,០៤០គ្រួសារ រកមូលនិធិបានសរុប២,៥៦៦,១៩៥ដុល្លារ និង៣៤៧,៦៧៤,៨០០រៀល ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ គិតជាថវិកាចំនួន១២ម៉ឺនដុល្លារ និងឧបត្ថម្ភដល់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គិតជាថវិកាចំនួន៣ម៉ឺនដុល្លារ។

ជាមួយគ្នានោះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ដែលទើបតែងតាំងថ្មី បានមានប្រសាសន៍ដោយប្តេជ្ញាចិត្តថា នៅក្នុងការទទួលភារកិច្ចភារកិច្ចដ៏ថ្លៃថ្លាជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តមសន្យាខិតខំប្រឹងប្រែង ចារណា រិះរកនូវវិធីសាស្ត្រថ្មីៗថែមទៀត រួមជាមួយក្រុមប្រតិបត្តិសាខា ដើម្បីជំរុញការងារនៃវិស័យអាទិភាពទាំង៤ ក្នុងគោលដៅយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា បំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្ដុង្គឧត្តម នះ ឱ្យសម្រេចជោគជ័យ៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top