តើលោកអភិបាលក្រុងបានលុងហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះទេ?

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

រតនគិរី៖ គេសង្កេតឃើញមានទីតាំងបើកល្បែងស៊ីសងជាច្រើនកន្លែង ក្នុងក្រុងបានលុងដែលធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយបង្ក្រាបឲ្យមានប្រសិទ្ធផង។

ជុំវិញបញ្ហានេះ អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុង បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ យ៉ាងខ្លីថា នឹងឲ្យអាជ្ញាធរចុះត្រួតពិនិត្យកន្លែងល្បែងស៊ីសងទាំងអស់។ លោកថា ករណីល្បែងស៊ីសងអាចបើកធ្វើអាជីវកម្មបានលុះត្រាតែមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលប៉ុណ្ណោះ។
បើតាមសមត្ថកិច្ចមូលដ្ឋានក្រុងបានលុងខ្លះ បានលួចបង្ហើបឲ្យដឹងថា ល្បែងស៊ីសងរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា៖ ឆ្នោតវៀតណាម,ភ្នាល់បាល់ទាត់,ឡូតូ៥លេខ,យូគី,តាមអនឡាញអាប៉ោងតាមអនឡាញ,មាន់ជល់ក្នុងទូរទស្សន៍អនឡាញប្រមាណជាង១០០កន្លែងដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេគុយទាវ,កន្លែងលក់ចាបហ៊ួយ,តារាងបាល់,ក្បែរសាលារៀន,ក្បែរមន្ទីរពេទ្យ,ក្បែរមន្ទីរអង្គភាពរដ្ឋមួយចំនួន ក្នុងក្រុងបានលុងដែលបណ្តាលឲ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ,ចោរលួច,ចោរឆក់ និងអំពើហឹង្សាក្នុងក្រុមគ្រួសាយ៉ាងធ្ងន់ធ្ងរ។

បើតាមសេចក្តីរាយការណ៍ទាំងនេះ ល្បែងស៊ីសងខាងលើនេះវាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀនដែល វក់ វី នឹងល្បែងមិនទាន់ចេះរកលុយ ខ្លះលួចទ្រព្យសម្បត្តិឪពុក-ម្តាយ,យកទូរស័ព្ទយកម៉ូតូទៅបញ្ចាំលេងល្បែងខូចអនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈមកនេះក្រុងបានលុងជាបេះដូងខេត្តរតនគិរី ដែលធ្លាប់មានសុខសុវត្ថិភាពល្អ បែរជាមានក្រុមចោរឆក់,ចោរកម្មកើតឡើងជាច្រើនករណីកន្លងមក។

ជាមួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសំណូមពអោយអ្នកការសែតជួយចុះផ្សាយក្នុងបំណងជួនដំណឹងដល់ថ្នាក់លើឲ្យបានដឹងផងសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top