ខណ្ឌរដ្ធបាលជលផលខេត្តកំពង់ចាមបង្រ្តាបទល្មើសឧប្បករណ៍នេសាទខុសច្បាប់ពីកន្លែងក្នុងរដូវបិតនេសាទ                            

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

កំពង់ចាម៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានសហការណ៍ជាមួយអាជ្ញាស្រុកស្ទឹងត្រង់ ឃុំព្រែកបាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកបាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង ដោយមានការអនុញ្ញាតពីអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កំលាំងរដ្ធបាលជលផលបានចុះបង្ក្រាបបទល្មេីលជលផលបានចំនួន០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរេីបំផ្លាញចោលវត្ថុតាងបទល្មេីលជលផលនៅនឹងកន្លែងរួមមាន៖ ករណីទី១- ឧបករណ៍លូស្បៃមុងចំនួន០៨មាត់

  • របាំងស្បៃមុងប្រវែង២៤០ម៉ែត្រ
  • បង្កោលចម្រឹងចំនួន១២០ដើម
    -ចាក់លែងកូនត្រីចម្រុះទម្ងន់១៦គីឡូក្រាម នៅចំណុចបឹងតាកុយ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។ ករណីទី២- ឧបករណ៍លូស្បៃមុងចំនួន១២មាត់- របាំងស្បៃមុងប្រវែង៣៦០ម៉ែត្រ- បង្កោលចម្រឹងចំនួន១៨០ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់៣៦គីឡូក្រាម នៅចំណុចក្រោមទំនប់ទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។ ករណីទី៣- ឧបករណ៍លូស្បៃមុងចំនួន១៥មាត់- របាំងស្បៃមុងប្រវែង៤៥០ម៉ែត្រ- បង្កោលចម្រឹងចំនួន២២៥ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់៤៥គីឡូក្រាមនៅចំណុចទំនប់ខ្លី ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ៕ By CCN
      
ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top