ពិព័រណ៍ភូមិមួយផលិតផលមួយជួយបង្កើនទំនុកចិត្តរបស់ពលរដ្ឋខ្មែរលើការប្រើប្រាស់ផលិតផលក្នុងស្រុក

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ បងប្អូនអាជីវករលក់ផលិតផលខ្មែរមួយចំនួននៅក្នុងការតាំងពិព័រណ៍ «ភូមិមួយផលិតមួយ» ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ត្រូវបានបើកសម្ពោធកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។

អភិបាលរងខេត្ត លោក យុន លីនណេ បានថ្លែងថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង សហគ្រាសធុនមីក្រូតូច និង មធ្យម ដើម្បីឲ្យអ្នកផលិតនិងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និង ការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ។ លោក បានបញ្ជាក់ថា ដើម្បីអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជម្រុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទង នឹងការជម្រុញចលនាភូមិ១ ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និង កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និង គុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍ ។

ជាមួយគ្នានោះ ក្នុងឱកាសបើកសម្ពោធពិព័រណ៍ភូមិមួយផលិតផលមួយ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជម្រុញផលិតផលមួយភូមិមួយ លោក ផល សុជាតិ បានឲ្យដឹងផងដែរថា  គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើចលនាភូមិមួយ ផលិតផលមួយ ព្រោះវាអាចជួយធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានល្អជាបន្តបន្ទាប់ក៏បានរៀបចំកសាងឯកសារគតិយុត្តិសំខាន់ៗ និងគោលនយោបាយមួយចំនួនទៀត ក្នុងនោះបានរៀបចំឡើងវិញនូវគោលនយោបាយជាតិស្តីពីការជម្រុញចលនាភូមិមួយផលិតផលមួយឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជម្រុញចលនាភូមិមួយផលិតផលមួយលើកទី១ឆ្នាំ២០១៩-២០២៣ ។ លោក បានបញ្ជាក់ទៀតថា នៅចុងឆ្នាំ២០២១ គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយ ផលិតផលមួយ បានចប់ដំណាក់កាលទី១ នៃចលនាភូមិមួយ ផលិតផលមួយ និងនៅឆ្នាំ២០២១ ដែលមានខេត្តចំនួន១០ ចងក្រងបាន១២០ផលិតផល នៅឆ្នាំ២០២២ ទាំង២៥ រាជធានី/ខេត្ត ចងក្រងបាន៦០០ផលិតផល ដោយឡែកខេត្តសៀមរាប មាន៤២ ផលិតផល។ ភូមិមួយ ផលិតផលមួយ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីក្រសួង អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជម្រុញឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជា ពង្រឹងគុណភាព និង សមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់ នេះជាគោលការណ៍គ្រឺះ ជាគោលដៅដែលយើងចង់បាន សំដៅធ្វើឲ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប ក្នុងយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះផងដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top