ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កម្មករ រដ្ឋបាលសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅចុងសប្តាហ៍រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ  ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ.រដ្ឋបាលសាលាខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កម្មករ រដ្ឋបាលសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាជាទីមោទនៈក្រៃលែង។ ឯកឧត្តម បានបន្តទៀតថា  ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ 

ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានលើកឡើងផងដែរថា ទោះបីកម្ពុជាយើង និង និយាយដោយឡែកខេត្តសៀមរាប ក្នុងរយៈពេលជិត៣ឆ្នាំ បានជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យមានការធ្លាក់ចុះក្នុងវិស័យទេសចរណ៍ ។ ក្រោយពេលមានភាពធូស្រាលនេះ ខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ បានកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោក ចូលមក ទស្សនាកម្សាន្តជាបណ្តើរៗឡើងវិញ ក្នុងការស្តារឡើងវិស័យទេសចររបស់ខេត្តយើងផងដែរ។ ទាំងនេះគឺអាស្រ័យដោយកិច្ចសហការ និង ការចូលរួមរបស់មន្ត្រីរាជការសាលាខេត្ត ដែលជាសេនាធិការរបស់ខេត្ត ដែលធ្វើឲ្យសេវាសាធារណៈ បម្រើជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរម្តងៗ តែងតែធ្វើការជួបជុំសំណេះសំណាលនៃមហាគ្រួសារមន្ត្រី សាលាខេត្ត ដែលមានមន្ត្រីជារៀបច្បង និង មន្ត្រីរាជការនៃសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា ដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ ទៅតាមសេចក្តីតម្រូវការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅសោយសុខក្នុងសុគតិភពផងដែរ ។  ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានណែនាំមួយចំនួន និង ផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និង ធ្វើការគ្រប់គ្រងឲ្យបានល្អចំពោះមន្ត្រីក្រោមឱវាទ និង មានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ និង ក្នុងពេលបើកបរសូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top