ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាបជាមួយលោក KIMURA Tomonori សហស្ថាបនិករបស់ក្រុមហ៊ុន TOMONI ប្រទេសជប៉ុន និងជាប្រធានក្រុមហ៊ុន Asian Gateway (Cambodia) Co.,Ltd

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់ Video Conference សាលាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយលោក KIMURA Tomonori សហស្ថាបនិករបស់ក្រុមហ៊ុន TOMONI ប្រទេសជប៉ុន និងជាប្រធានក្រុមហ៊ុន Asian Gateway (Cambodia) Co.,Ltd. និងប្រតិភូ ដោយមានការអញ្ជើញចូលរួមពី លោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោក​ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក​ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។

ក្នុងជំនួបនេះ លោក KIMURA Tomonori បានរាយការណ៍អំពីគម្រោង​ ដែលបានសិក្សា និងអនុវត្តនាពេលកន្លងជូន​ ឯកឧត្តម​ អភិបាលខេត្ត ដូចជាការសិក្សាលើលទ្ធភាពអនុវត្តគម្រោងទីក្រុងឆ្លាតវៃក្រោមកម្មវិធី METI លើផ្ទៃដីទំហំ​១៨៤ ហិតា ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា(២០១៣) គម្រោងកិច្ចសហប្រតិបត្តិការទីក្រុង​ និងទីក្រុងសម្រាប់មធ្យោបាយធ្វើដំណើរដោយថាមពលពន្លឺព្រះអាទិត្យ និងគម្រោងថាមពលប្រើប្រាស់ពីលាមកសត្វ(២០១៥) គម្រោងសាកល្បងប្រើប្រាស់សេវាជួលម៉ូតូអាគុយ(២០១៨) គម្រោងដឹកជញ្ជូនភ្ញៀវទេសចរដោយប្រើឡានអាគុយ(២០១៩) និងគម្រោងអភិវឌ្ឍន៍​ Eco-Tourism នៅភ្នំកូលេន ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន(២០២២) និងគម្រោងមួយចំនួនទៀត ។ល។

ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក KIMURA Tomonori ដែលចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត​ នាពេលកន្លងទៅ និងបន្តទៅថ្ងៃអនាគត និងស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយជំនាញពាក់ព័ន្ធសម្រាប់កិច្ចការងារនានាលើគម្រោងទៅថ្ងៃអនាគត។

ជាមួយគ្នានេះ​ លោក ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងប្តេជ្ញាបន្តជួយ ជម្រុញគាំទ្រការអភិវឌ្ឍខេត្តសៀមរាប​ ជាពិសេស​ គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗឱ្យកាន់តែប្រសើរឡើងថែមទៀត៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top