សិក្ខាសាលាស្តីពីការទទួលព័ត៌មាននិងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ សិក្ខាសាលានេះ រៀបចំឡើងក្រោមគម្រោងរបស់អង្គការដៃគូហៅថា អង្គការ អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ UNESCO សហការជាមួយក្រសួងព័ត៌មាន អង្គការជនពិការកម្ពុជា CDPO និងមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ជូនដល់មន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ នូវចំណេះដឹង ធនធានសមត្ថភាពចាំបាច់ និងបច្ចេកវិទ្យាឌីជីថល លើការអភិវឌ្ឍ បរិយាបន្នពិការភាព និងការទទួលបានព័ត៌មាន និងពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបកាន់តែល្អប្រសើរឡើងចំពោះតម្រូវការព័ត៌មានរបស់ជនមានពិការភាព ប្រកបដោយបរិយាបន្ន។ សិក្ខាសាលាមានរយៈពេលពីរថ្ងៃនៅថ្ងៃទី២១និងទី២២ខែធ្នូឆ្នាំ២០២៣ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងនិងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងលោកស្រី ឆាយ ដាវីន តំណាងអង្គការយូណេស្កូ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីមកពីមន្ទីរព័ត៌មាន រួមមានខេត្ត សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិនបាត់ដំបង ពោធិសាត់ ព្រះវិហារនិងខេត្តកំពង់ធំសរុចំនួន៣៦រូប ។ លោក រស់ សុខឌីន តំណាងអង្គការជនពិការកម្ពុជា លើកឡើងថា បញ្ហាពិការភាពជាពហុវិស័យដែលត្រូវទាមទារពីការចូលរួមទាំងអស់គ្នា។ លោកស្រី ឆាយ ដាវីន តំណាងអង្គការយូណេស្កូ មានប្រសាសន៍ថា អង្គការយូណេស្កូបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ឋិទទួលបានព័ត៌មានប្រកបដោយបរិយាបន្ន។ នៅក្នុងពិភពលោកយើងឃើញថាមានច្បាប់និងគោលនយោបាយផ្សេងៗពាក់ព័ន្ឋទៅនឹងពិការភាព ដោយឡែកនៅកម្ពុជាក៏បានបង្កើត ច្បាប់ លិខិតបទដ្ឋាន ឯកសារគតិយុត្តិ ជាយូរមកហើយដែរ ហើយមកដល់ពេលនេះ ជាវេលាមួយដែលយើងត្រូវធ្វើការរួមគ្នា ក្នុងការកំណត់បញ្ហា តម្រូវការនិងជជែកគ្នាពីដំណោះស្រាយដែលអាចដាក់ចេញជាផែនការសកម្មភាពបន្ទាប់។ ថ្លែងបើកអង្គសិក្ខាសាលាឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងនិងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មានប្រសាសន៍ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីព័ត៌មានក្នុងការទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យព័ត៌មាន ជាពិសេសស្តីពីសកម្មភាពជនមានពិការភាព និងសំដៅជំរុញលើកទឹកចិត្តដល់ការផលិតព័ត៌មានអំពីសកម្មភាពជនមានពិការភាពទៅក្នុងបណ្តាញប្រព័ន្ឋផ្សព្វផ្សាយនានា ទាំងនៅថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ ថ្នាក់តំបន់និងសកលលោក។ ឯកឧត្តម បន្តថា តាមរយៈសិក្ខាសាលានេះ នឹងប្រមូលបានធាតុចូល ចែករំលែកបទពិសោធ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ។ ការចែករំលែកទាំងនេះ គឺជាការត្រួសត្រាយផ្លូវ ដើម្បីឲ្យការសិក្សាស្រាវជ្រាវសម្រេចទៅមុខបាននិង សម្រាប់ជាតម្រាយផ្លូវដល់កម្មវិធីសិក្ខាសាលានៅពេលក្រោយៗទៀតពាក់ព័ន្ឋទៅនឹង ការទទួលព័ត៌មានប្រកបដោយបរិយាបន្នសម្រាប់ពិការភាព៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top