កិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ទីរសុខាភិបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ ស្តិតក្នុងសាលប្រជុំមន្ទីរសុខាខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត អៀប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិការទាំងអស់មកពីបណ្តាអង្គភាពផ្សេងៗ ប្រមាណជា៥០នាក់ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត អៀប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើង ពីគោលបំណងនៃកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ធិផល បញ្ហាប្រឈម និងទិសដៅអនុវត្តឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខ នឹងការពង្រឹងតួនាទី ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ និងអន្តរាគមក្នុងការឆ្លើយតបទៅនឹងជំងឺគ្រុនចាញ់ឲ្យទាន់សភាពការចាំបាច់ ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងរកដំណោះស្រាយជាដើម។ លោក បានបន្តទៀតថា ដើម្បីផ្តល់អនុសាសន៍ និងទិសដៅអនុវត្តបន្ត ក្នុងគោលបំណងសំរេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ បញ្ហាប្រឈម និងការពិភាក្សាការធ្វើតេស្តស្រាវជ្រាវនៅតាមស្រុកប្រតិបត្តិខ្លះៗ គឺមានការធ្លាក់ចុះបន្តបន្ទាប់វិញហើយ ជាពិសេសគឺការធ្វើតេស្តដោយ HCS។ ដូច្នេះ យើងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ សូមឲ្យពួកគាត់ចូលរួមផ្សព្វផ្សាយអំពីវិធីការពារឱ្យបានសកម្មបំផុត។ ពាក់ព័ន្ធនិងជំងឺគ្រុនចាញ់នេះ បើកើតមានទៅលើបុគ្គលណាម្នាក់ហើយ គឺមិនអនុញ្ញាតឲ្យមន្ទីរពេទ្យ ឫ គ្លីនិកឯកជនណាព្យាបាលឡើយ និងមិនត្រូវទុក្ខអ្នកអ្នកជំងឺឲ្យនៅកន្លែងរបស់ខ្លួនទេ ត្រូវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរដ្ឋជាដាច់ខាត ទើបមានថ្នាំងព្យាបាលចំពោះជំងឺគ្រុនចាញ់គ្រប់ប្រភេទនេះបាន ។

ប្រធានកម្មវិធីជម្ងឺគ្រុនចាញ់នៃមន្ទីរសុខាភិបាលខេត្ត លោក អ៊ីវ មករា បានបង្ហាញថា យើងត្រូវចូលរួមទប់ស្កាត់ការពារបញ្ហាជំងឺគ្រុនចាញ់នេះឲ្យបានទាំងអស់គ្នា ដើម្បីលុបបំបាត់នៅឆ្នាំ២០២៥នោះ ចំពោះជំងឺគ្រុនចាញ់នេះ មិនមែនមានតែនៅប្រទេសយើងទេ ស្ទើតែគ្រប់ប្រទេសទូទាំងពិភពលោក គ្រាន់តែថា នៅតាមបណ្តាប្រទេសមួយចំនួន ក៏មានកើតជំងឺគ្រុនចាញ់នេះដែរ ដោយឡែកប្រទេសកម្ពុជា សម្រាប់ក្រុមការងាររបស់យើងដែលបានធ្វើការងារយ៉ាងសកម្មភាពចុះផ្សព្វផ្សាយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងបានយល់ពីរបៀបការពារ ក៏ដូចជាការចែកមុងនៅតាមបណ្តាមណ្ឌលសុខភាព ឬក៏តាមបណ្តាឃុំ ស្រុកនានា ក្នុងខេត្តសៀមរាបជាច្រើនដងរួចមកហើយ គឺយើងចែកមុងបានចំនួនរហូតដល់ទៅ១០០ ភាគ១០០ហើយ ជាពិសេស អាជ្ញាធរភូមិឃុំ និងស្រុកប្រតិបត្តិមួយចំនួនក្នុងខេត្តយើងតែម្តង ធ្វើយ៉ាងណាឲ្យពួកគាត់បានចូលរួមផ្សព្វផ្សាយអប់រំពាក់ព័ន្ធជំងឺគ្រុនចាញ់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានផុសផុលជាមួយនឹងការរីករាលដាលនៃជម្ងឺគ្រុនចាញ់នេះ៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top