ថ្មីៗនេះ រដ្ឋបាលស្រុកក្រឡាញ់បានចាត់វិធានការបន្ទាន់ចំពោះក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម និងសំណល់រឹងដើម្បីពន្លឿនការដុតសំរាម

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ រដ្ឋបាលស្រុកក្រឡាញ់ចាត់វិធានការបន្ទាន់ចំពោះក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម និងសំណល់រឹងដើម្បីពន្លឿនការដុតសំរាមដែលកំពុងបង្កការរំខានដល់ប្រជាពលរដ្ឋនោះ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងមន្ត្រីជំនាញការិយាល័យស្រុក ក្រុមប្រឹក្សឃុំ-ប៉ុស្តិនគរបាលកំពង់ថ្កូវ បានចុះពិនិត្យទីតាំងឡដុតសំរាម ដែលមានទីតាំងស្ថិតនៅភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកអភិបាលស្រុក បានបង្ហាញថា ដោយសារទីតាំងនេះ ជាទីតាំងឡដុតសំរាម មិនមែនជាទីលានចាក់សំរាមទេ ដូច្នេះហើយ ពេលសំរាមច្រើនលើសលប់បានធ្វើអោយមានការរាំងស្ទះក្នុងការដុត អោយបានទាន់ពេលវេលា ទើបធ្វើអោយមានក្លិនបង្កការរំខាន និងប៉ះពាល់ដល់បរិស្ថានជុំវិញនោះ។

លោកអភិបាលស្រុក បានបន្ថែមទៀតថា កន្លងមករដ្ឋបាលស្រុក ក្នុងនាមលោកផ្ទាល់ បានចាត់វិធានការដោះស្រាយ ដើម្បីកែលម្អទីតាំងឡដុតសំរាមនេះជាបន្តបន្ទាប់ ហើយក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនស្រុក គឺត្រូវពន្លឿនការដុតសំរាមជាប្រចាំថ្ងៃ និងត្រូវដឹកយកសំរាម ដែលនៅសេសសល់យកទៅចាក់ឬ កប់នៅទីលានដែលសមស្របផងដែរ។

ជាពិសេសក្រុមហ៊ុនត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងជាមួយរដ្ឋបាលស្រុកក្នុងការអនុវត្តមុខងារប្រមូល ដឹកជញ្ជូន និងដុតសំរាមសំណល់រឹងក្នុងទីប្រជុំជនស្រុកក្រឡាញ់អោយល្អប្រសើរជៀសវាងកសរសាយភាយក្លិនបង្កការរំខាន និងប៉ះពាល់ដល់បរិស្ថានជាដើម៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top