សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ជាគោលដៅដ៏សំខាន់សម្រាប់ភ្ញៀវទេសឆ្លងឆ្នាំសាលកខាងមុខនេះ ក្រៅពីប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ គឺតំបន់ទេសចរណ៍បែបធម្មជាតិស្រុកស្រែជនបទ ក៏ដូចជាប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយកន្លែង នៅក្នុងខេត្តសៀមរាប ដែលយើងអាចមកកម្សាន្តជាលក្ខណៈគ្រួសារ ឬក៏មិត្តភក្តិបានយ៉ាងសប្បាយរីករាយ ជាពិសេសគឺភ្ញៀវទេសចរ នឹងទទួលបានអារម្មណ៍មួយ ដែលស្រស់
ស្រាយសប្បាយបែបស្រុកស្រែជនបទធម្មជាតិពិតៗតែម្តង។ សហគមន៍ទេសចរណ៍នេះ ស្ថិតនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅជិតប្រាសាទបាគងតែម្តង។

លោក ឡែម ប៉ាន់ តំណាង សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ បានឱ្យដឹងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះពិធីឆ្លងឆ្នាំសាកល២០២៣ ចូល ២០២៤ នឹងមកដល់ ហើយក៏ជាឱកាសមួយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញដើរកម្សាន្តច្រើន។ ដូចនេះក្នុងនាមជាអ្នកផ្តល់សេវាកម្មទេសចរណ៍ សហគមន៍ បាគងភូមិខ្ញុំ គឺបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់បម្រើជូនភ្ញៀវទេសចរណ៍គ្រប់សេវាកម្មដែលមានដូចជា ការជិះរទេះគោ ជិះទូក ពហុកីឡា សេវាកម្មម្ហូបអាហារ និងសេវាកម្មផ្សេងៗទៀត។លោកបន្តថា បច្ចប្បន្ននេះ សង្គេតឃើញថា ក្រៅពីប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ភ្ញៀវទេសចរមានការចាប់អារម្មណ៍ច្រើន ក្នុងការមកកម្សាន្តនៅតាមសហគមន៍ទេសចរណ៍បែបធម្មជាតិ ស្រុកស្រែជនបទ ជាពិសេសនោះ គឺសេវាកម្មជិះរទេះគោ ដែលធ្វើឱ្យពួកគាត់បានឃើញពីជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងទិដ្ឋភាពផ្សេងៗអ្នកនៅទីក្រុងដែលធ្លាប់បានឃើញ។

លោក អ៊ឹង គឹមហួ ជាភ្ញៀវទេសចរមកពីខេត្តបាត់ដំបង បានឱ្យដឹងថា លោកពិតជាមានការពេញចិត្ត ក្នុងការមកកម្សាន្ត នៅសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំនេះ ព្រោះមានលក្ខណៈធម្មជាតិ ហើយនៅឱកាសឆ្លងឆ្នាំសាកលខាងមុខនេះ ភ្ញៀវទេសចរគួរមកកម្សាន្តនៅទីនោះ នឹងធ្វើឱ្យអារម្មណ៍លោកអ្នកប្លែកនិងបានសប្បាយរីករាយជាមិនខាន។
ដោយឡែកអ្នកស្រី កោត ឡៃហៀង មកពីខេត្តកំពង់ធំ ក៏បានលើកឡើងដែរថា សហគមន៍ទេស
ចរណ៍ បាគងភូមិខ្ញុំ គឺមានសកម្មភាពល្អទី១បានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ទី២ភ្ញៀវទេសចរចូលមកដល់ទីនេះ គឺស្រស់ស្រាយជាមួយស្រស់ធម្មជាតិតែម្តង ជាពិសេសនោះ សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំនេះ បានចូលរួមចំណែកថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលក្មេងជំនាន់នេះមិនធ្លាប់បានដឹង ដូចជាការជិះរទេះគោជាដើម គឺក្មេងៗជំនាន់នេះតិចណាស់ដែលបានជិះរទេះគោ។ហើយនៅក្នុងឱកាសឆ្លងឆ្នាំសាលកខាងមុខនេះ គួរតែមកកម្សាន្តនៅទីនេះ នឹងសាកជិះរទេះគោ និងទស្សនាភូមិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top