ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិដាក់គោលដៅអាទិភាពមួយចំនួន ដល់រដ្ឋបាលខេត្ដសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នោព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ញើញអធិបតី បិទសន្នីបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ដសៀមរាប។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា នៅឆ្នាំ២០២៤នេះ ជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់និងវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្តទៀត។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ។ ឯកឧត្ដម បន្ដថា ពាក់ព័ន្ធនឹងការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្ដមបានផ្តល់គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន រួមមាន  ការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ ដែលមានកងកម្លាំងនគរបាលជាតិ កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកជាស្នូល និងជាបង្អែករបស់ប្រជាជន លើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងរួមចំណែកការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រឆាំងរាល់សកម្មភាពដែលលួចឆ្លៀតឱកាសប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រឆាំងប្រទេសជិតខាង។ ឯកឧត្តម បានបញ្ជាក់ទៀតថា យើងបន្តជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាថែមទៀត។ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសសកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ពង្រឹងនិងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ គឺជាកំណែទម្រង់ដ៏មានសារៈសំខាន់ក្នុងកម្មវិធីកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរបស់ រាជរដ្ឋាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្ដសង្គមក្នុងខេត្ត និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការចុះបញ្ជីដីធ្លីផងដែរ។

ជាមួយគ្នានោះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្ដ បានសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២៣ ដែលក្នុងនោះ រួមមាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំ គ្រប់គ្រង និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់- សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិន បានល្អប្រសើរ ដែលបង្ហាញ ឱ្យឃើញថាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស មានការថយចុះគួរឱ្យកត់សម្គាល់។ ការបំពេញការងាររដ្ឋបាលទូទៅ ការផ្តល់សេវាសាធារណៈ ការផ្តល់សេវាច្រកចេញចូលតែមួយ ការអនុវត្តនូវមុខងារ ការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព សមត្ថកិច្ចជំនាញគ្រប់ថ្នាក់ បានចូលរួមចំណែកយ៉ាងផុលផុស ដែលធានាបាននូវប្រក្រតីភាព តម្លាភាព និងនិរន្តរភាពនូវកិច្ចការងាររដ្ឋបាល និងអភិបាលកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ ស្របតាមផែនការ យុទ្ធសាស្ត្រកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្តជាដើម៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top