ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាង ៣០ម៉ឺននាក់ បានមកឆ្លងឆ្នាំសកលនៅខេត្តសៀមរាប

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣ ឈានចូលឆ្នាំ២០២៤ ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនោះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តម ប្រាក់ សោភណ្ឌ័ អភិបាលខេត្ត បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៣. ២០២៤ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ បានមកទស្សនាកម្សាន្ត។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ្ឌ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ចរាចរណ៍ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ដើមី្បធានាកុំឲ្យមានការកកស្ទះចរាចរណ៍ ក្នុងពេលធ្វើដំណើរនៅក្នុងក្រុង។ ម្យ៉ាងទៀត ក៏ជាការរួមចំណែកក្នុងការជម្រុញការផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យទេសចរណ៍នេះតែម្តង។ 
ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ធ្នូ ២០២៣មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរណ៍ មកពីតាមបណ្តារាជធានី ខេត្ត បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ ឈានចូល ឆ្នាំ២០២៤ មានចំនួនប្រមាណជា ៣០៤ពាន់៦៤នាក់ ក្នុងនោះភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរណ៍ក្នុងប្រទេស។ តាមការប៉ាន់ប្រមាណនោះបានឲ្យដឹងទៀតថា ភ្ញៀវអ្នកដំណើរកម្សាន្តទាំងនោះ មានមកពីបណ្តារាជធានី ខេត្ត និងក្នុងខេត្ត ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ មានប្រមាណ ២៩៥ពាន់នាក់ និង ភ្ញៀវទេសចរណ៍បរទេស ៩ពាន់៦៤នាក់ ។ ក្នុងរបាយការណ៍ដដែលនោះ បានបញ្ជាក់ថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនេះ មានដូចជារមណីយដ្ឋានអង្គរ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន,តំបន់ទន្លេសាប,សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗក្នុងខេត្ត ។ តាមការកត់សម្គាល់បណ្តាភ្ញៀវទេសចរណ៍ ពួកគេបានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ជាដើម៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top