លោក វរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ត្រូវបានមន្ត្រីនៅក្នុងអង្គភាព ស្នើរសុំទៅឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដើម្បីផ្លាស់ប្តូរចេញ ព្រោះអនុវត្តមិនត្រឹមត្រូវតាមតួនាទី

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ យើងទទួលបានលិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបចំនួន ២៨ រូប បានផ្ដិតមេដៃ គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នើសុំផ្លាស់ប្តូរ លោក វរសេនីយ៍ទោ ទី សុខឡែន ចេញពីប្រធានអង្គភាព។

នេះបើយោងតាមលិខិតដែលចុះកាលបរិច្ឆេទនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា «គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជាទីគោរពដ៏ខ្ពង់ខ្ពស់។ កម្មវត្ថុ៖ សំណើរសុំផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៩ ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប»។ ក្នុងលិខិតនេះបន្តថា «ការស្នើសុំនេះធ្វើឡើង ដោយសារទង្វើររបស់លោកវរសេនីយ៍ទោ ទី សុខឡែន មិនយល់ពីតួនាទីភារកិច្ចរបស់ខ្លួន ហើយធ្វើអោយមានការរិះគន់ពីស្ថានប័នពាក់ព័ន្ធ ភ្ញៀវទេសចរណ៍ និងមហាជន បណ្តាលអោយអាប់ឱនកិត្តិយសអង្គភាព ដែលពីមុនធ្លាប់មានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និងថ្នាក់ដឹកនាំនានា តែឥឡូវបានធ្វើអោយមន្ត្រីនៅក្នុងអង្គភាពបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងអស់សេចក្តីទុកចិត្តគ្រប់ៗគ្នា »។ លិខិតដដែលបានបញ្ជាក់ពីមូលហេតុថា «លោកវរសេនីយ៍ទោ ទី សុខឡែន មិនបានអនុវត្តន៍ត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនដូចខាងក្រោម៖ ១. មិនចេះគ្រប់គ្រងនិងដឹកនាំបញ្ជាកម្លាំងក្នុងអង្គភាពអោយបានត្រឹមត្រូវតាមឋានានុក្រម ។ ២. ធ្វើការងារមិនសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ។ ៣. បញ្ជាអោយមន្ត្រីផ្នែកនីតិវិធីយកលុយពីភ្ញៀវទេសចរណ៍ ដែលមកដាក់ពាក្យបណ្ដឹង សុំលិខិតបញ្ជាក់ក្នុង ករណីបាត់បង់សម្ភារះ ឬលិខិតឆ្លងដែន ជាដើម ធ្វើអោយភ្ញៀវទេសចរណ៍មិនសប្បាយចិត្ត។ ៤. មិនដែលប្រជុំរួមដើម្បីពង្រឹងកម្លាំងរបស់ខ្លួន និងមិនមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោមក្នុងអង្គភាព។ ៥.មិនដែលរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំលោកអនុប្រធាននាយកដ្ឋានដែលប្រចាំទិសនៅអង្គភាពខេត្ត សៀមរាប ។ ៦.មិនចេះធ្វើផែនការណ៍ អនុវត្តន៍ដឹកនាំជំនាញតាមតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ ។ ៧. ធ្វើការរកតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ប្រទេសជាតិ។ ៨. ធ្វើអ្វីតាមតែចិត្តនឹកឃើញមិនដែលពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គភាពផ្សេងៗ ។ ៩. ប្រេងសាំងដែលទទួលអគ្គស្នងការនគរបាលជាតិ ផ្តល់អោយអង្គភាពក្នុងមួយត្រីមាសជាង១,០០០ លីត្រ សម្រាប់ផ្គត់ផ្គង់ម៉ូតូ រថយន្ត ជារបស់រដ្ឋក្នុងការចុះបំពេញភារកិច្ចតាមគោលដៅប្រចាំថ្ងៃ គាត់មិនបានយកប្រើប្រាស់ជាប្រយោជន៍រួមទេគឺគាត់ផ្តាច់ទាំងអស់ »។

គួររំលឹកផងដែរថា កាលពីនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នោះ លោកឧត្តមសេនីយ៍ត្រី យឹម សុីយូណា អនុប្រធាននាយកដ្ឋានទទួលការងារបុគ្គលិករបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃក្រសួងមហាផ្ទៃ បានធ្វើការប្រជុំជួរ ត្រួតពិនិត្យកម្លាំង និងសួរនាំ ប៉ុន្តែលោកវរសេនីយ៍ទោ ទី សុខឡែន ហាក់បង្ហាញអាកប្បកិរិយាមិនសមរម្យ និងមិនសាកសមជាកងកម្លាំង មិនគោរពថ្នាក់ដឹកនាំ ហើយក្នុងពេលនោះ លោកឧត្តមសេនីយ៍ត្រី បានសួរថា «តើលោកស្គាល់វិន័យកងកម្លាំង ០០៦ ដែរទេ?»។

ជុំវិញករណីលើនេះ យើងមិនអាចធ្វើការទំនាក់ទំនងទៅកាន់លោកវរសេនីយ៍ទោ ទី សុខឡែន បានឡើយ ដោយសារទូរស័ព្ទតេចូលតែគ្មានអ្នកលើក៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top