ផ្ទះប្រជាពលរដ្ឋ៣ខ្នងត្រូវអគ្គីភ័យបំផ្លាញអស់ទាំងស្រុង

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅវេលាម៉ោង១៦ និង១០នាទី រសៀលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំនុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប មានករណីអគ្គីភ័យកើតឡើង បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង ចំនួន៣ខ្នង ក៏ប៉ុន្តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ ។

លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះផ្ទះ ចំនួន០៣ ខ្នងនេះ ក្នុងនោះគ្រួសារទី១/ឈ្មោះ សាយ គឹមសួរ  ភេទប្រុស អាយុ ៤៤ឆ្នាំ ជា (ប្រជាការពារភូមិ) គ្រួសារ-ទី២/ឈ្មោះ ឡូយ ហុក ភេទ ប្រុស អាយុ ៦២ ឆ្នាំ គ្រួសារទាំងពីររស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស  ក្រុងសៀមរាប និង គ្រួសាររងគ្រោះទី៣/ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ លោកបន្តទៀតថា ករណីអគ្គីភ័យនេះ បានធ្វើឲ្យខូចខាត ឆេះផ្ទះអស់ទាំងស្រុងចំនួន០៣ខ្នង រួមនឹងទ្រព្យសម្បត្តិទៀតផល ។ ក្នុងករណីខាងលើនេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ  ។ លោកបានបញ្ជាក់ថា ករណី ឆាបឆេះផ្ទះអស់ទាំង ៣ ខ្នងនេះ ដែលធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី សសរឈើ ។

ករណីអគ្គីភ័យនេះ ត្រូវបានក្រុមរថយន្តបង្កាពន្លត់អគ្គីភ័យស្នងការនគរបាលខេត្ត អាជ្ញាធរជាតិអប្សរា, កងរាជអាវុធហត្ថខេត្ត សរុប ៧គ្រឿងបានចុះជួយអន្តរាគមន៍ពន្លត់ មិនឲ្យឆេះរាលដាលដល់ផ្ទះជិតខាង ដោយបានប្រើប្រាស់ទឹកអស់ 0៩រថយន្ត ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១៧ និង ៣៧នាទី នាថ្ងៃខែដដែល ។ តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសបានឲ្យដឹងថា ករណីអគ្គីភ័យនេះ ដោយការទុស្សេរខ្សែភ្លើង ដែលផ្តើមចេញមកពីផ្ទះឈ្មោះ សាយ គឹមសួរ ។ តាមការសន្និដ្ឋាន នៃទំហំការខូចខាត អស់ទឹកប្រាក់សរុបប្រមាណជាង ១ម៉ឺនដុល្លា ៕ By CCN
     

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top