គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ប្រារព្ធពិធីផ្សព្វផ្សាយ លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំពិធីផ្សព្វផ្សាយ លទ្ធផលមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣កន្លងមក ដែលពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា និងសមាជិក សមាជិកា នៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ អង្គការ សមាគម សរុប២៦៩រូប ស្ថិតនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប។

យោងតាមលទ្ធផលមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានេះ បានបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅ ចំពោះដំណើរអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៣ និងរយៈពេលវែង ដែលស្ថិតនៅក្រោមម្លប់សន្តិភាព និងដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនោះ មហាសន្និបាត ក៏បានបង្ហាញពីការព្រួយបារម្ភពីការប្រកួតប្រជែងកាន់តែតានតឹងឡើងរវាងមហាអំណាចធំបំផុតទាំង២ គឺ សហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានបង្កើតនូវស្ថានភាពលំបាក សម្រាប់ប្រទេសមធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនេះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន។ ទន្ទឹមនោះ កត្តាខាងក្រៅជាច្រើនដូចជា ជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ សង្គ្រាមលើសកលលោកជាដើម ក៏បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ និងប្រកបដោយគ្រោះថ្នាក់ ដែលការណ៍នេះបង្កការលំបាក លើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចរបៀបវារៈ ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

តាមរយៈការគាំទ្រយ៉ាងលើសលប់របស់ប្រជាពលរដ្ឋ លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុវត្តន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន ដោយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចភាពប្រកួតប្រជែង និងការប្រើប្រាស់ក្នុងស្រុក។ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានប្រកាសនូវ កម្មវិធីនយោបាយរបស់ខ្លួន ដែលត្រូវបានកសាងលើមូលដ្ឋានកម្មវិធីនយោបាយរបស់គណបក្សនិងបានដាក់ចេញយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ (២០២៣-២០២៨) ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងពង្រឹងអភិបាលកិច្ចជាស្នូលដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារថែរក្សា ពូនជ្រុំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេសកម្ពុជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ទន្ទឹមនោះ គណបក្សប្រជាជនកម្ពុជា ក៏បានយកចិត្តទុកដាក់ លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាគណបក្សនយោបាយដោយឈរលើគោលការណ៍គោរពឯករាជ្យភាពរបស់គណបក្សនីមួយៗ ស្មើភាព និងស្មើសិទ្ធិ ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាព និងការអភិវឌ្ឍន៍រយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឲ្យចេញផុតពីកម្ពុជា៕ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top