ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញដល់មន្ត្រីក្រោមឱវាទ បន្តសហការគ្នាឲ្យបានល្អក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញដល់មន្ត្រីក្រោមឱវាទបន្តសហការគ្នាឲ្យបានល្អក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ ថ្លែងក្នុងពិធីប្រកាសតួនាទី និងទទួលភារកិច្ចរបស់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទមន្ទីរឱ្យបន្តពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យកាន់តែរឹងមាំ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង ត្រូវពង្រីក និងអភិវឌ្ឍសមត្ថភាពការងាររបស់ខ្លួនជាបន្តទៀត ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
ឯកឧត្តម លីវ សុខុន ក៏បានជំរុញដល់មន្ត្រីទាំងអស់ ត្រូវខិតខំសម្របខ្លួនដើរឱ្យទាន់ការរីកចំរើននៃបច្ចេកវិទ្យាក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។ បន្ថែមពីនេះក៏ត្រូវមានការទំនាក់ទំនង និងសហការល្អជាមួយបណ្តាមន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្ត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារវិស័យព័ត៌មានក្នុងខេត្តកាន់តែល្អប្រសើរឡើងថែមទៀត។ ចំពោះមន្ត្រីដែលទើបទទួលបានតួនាទី និងតំណែងថ្មី ត្រូវមានស្មារតីសហការ និងទទួលខុសត្រូវចំពោះការងារ ដោយឈរលើជំហរនៃភាពជាអ្នកដឹកនាំ មានភាពប៉ិនប្រសព្វក្នុងការ គ្រប់គ្រងចាត់ចែងភារកិច្ចប្រចាំថ្ងៃ រួមជាមួយនូវភាពយោគយល់និងអនុគ្រោះអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់មន្ត្រីថ្នាក់ក្រោម ។

ឯកឧត្តមប្រធានមន្ទីរ មានប្រសាសន៍ថា ឆ្នាំ២០២៤ ជាឆ្នាំជំរុញការផ្សព្វផ្សាយ “ទស្សនាសៀមរាប” និងការកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលស្របតាមប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវកម្មវិធី “ទស្សនាសៀមរាបឆ្នាំ២០២៤” និង ការកំណែទម្រង់រដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ហេតុនេះមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងនាមជាសេនាធិការ នៃក្រសួងព័ត៌មាន ត្រូវខិតខំពង្រឹង និងពង្រីកការផ្សព្វផ្សាយនូវ គោលនយោបាយរាជរដ្ឋាភិបាល និងកិច្ចអភិវឌ្ឍន៍ក្នុងខេត្ត សំដៅលើកម្ពស់វិស័យទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពរបស់ខេត្តឱ្យកាន់តែលេចធ្លោនិងប្រសើរឡើងថែមទៀត។
ឯកឧត្តមបន្តថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានបិទបញ្ចប់ ចាប់ពីអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧ ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្ដារវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ ឲ្យមានសកម្មភាពផុលផុសដើម្បីចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញ។ ដូច្នេះ វិស័យព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមធ្វើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍ និងសមិទ្ធផលជាច្រើនទៀតក្នុងខេត្ត។ សម្រាប់ការបំពេញភារកិច្ច នៅមន្ទីរព័ត៌មាន បានដើរស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ទោះយ៉ាងនេះក្ដី ការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង ត្រូវតែត្រួតពិនិត្យជាប្រចាំ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top