រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន៖ ព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ អាចឲ្យកម្ពុជាផ្សព្វផ្សាយពីកម្ពុជាបានច្រើនដល់ឆាកអន្តរជាតិ

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន៖ ព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ អាចឲ្យកម្ពុជាផ្សព្វផ្សាយពីកម្ពុជាបានច្រើនដល់ឆាកអន្តរជាតិ ជាពិសេសដល់ប្រជាជនចិន ដើម្បីមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន ដែលជាកត្តាមួយធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅឆ្នាំ២០២៤នេះ ឯកឧត្តម បានថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តសៀមរាប។

កិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារនេះ គឺស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ «ទស្សនាអង្គរ ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថែមទៀត ព្រឹត្តិការណ៍នេះ ដែលកើតឡើងបាន ដោយបានការចូលរួមពីស្ថានប័នពាក់ពន្ធ និងភាគីមិត្តចិន ដើម្បីឲ្យកម្មវិធីនេះដើរបានរលូន និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាឲ្យបានទៅដល់ឆាតអន្តរជាតិផងដែរ ។ ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន២០២៤នេះ ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ និងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិនក្រោមអធិបតីភាព ឯកឧត្តម លី សូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍នេះ នឹងមានគណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ។ ក្នុងឱកាសនោះដែរ ក៏នឹងមាន ការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបង្ហាញនូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាង ទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិត ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top