សភាពាណិជ្ជកម្មខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅសកម្មភាពការងារការិយាល័យប្រតិបត្តិអាណត្តិទី៣លើកទី១ឆ្នាំ២០២៤

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

សភាពាណិជ្ជកម្មខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅសកម្មភាពការងារការិយាល័យប្រតិបត្តិអាណត្តិទី៣លើកទី១ឆ្នាំ២០២៤
សៀមរាប៖ នៅរសៀលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៤នេះ សភាពាណិជ្ជកម្មមណ្ឌល-ខេត្តសៀមរាបឧត្តរមានជ័យបានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅសកម្មភាពការងារការិយាល័យប្រតិបត្តិអាណត្តិទី៣លើកទី១ឆ្នាំ២០២៤របស់ខ្លួនដោយស្ថិតក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និង លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ។ ក្នុងកិច្ចប្រជុំនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្ត និងលោកប្រធានការិយាល័យនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ខេត្តសៀមរាប ព្រមទាំងអស់ លោក លោកស្រី ដែលជា អនុប្រធាន សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យទាំងអស់ចូលរួមផងដែរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍ថាការបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅសកម្មភាពការងារការិយាល័យប្រតិបត្តិអាណត្តិទី៣លើកទីឆ្នាំ២០២៤នាពេលនេះគឺក្នុងគោលបំណងជជែកពិភាក្សាគ្នាលើផែនការការងារប្រចាំឆ្នាំ២០២៣ដែលបានអនុវត្តរួចនិងស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានាដែលសភាពាណិជ្ជកម្មខេត្តជួបប្រទះ និងដាក់ចេញទិសដៅការងារការងារការិយាល័យប្រតិបត្តិបន្តសម្រាប់ឆ្នាំ២០២៤។ ដោយក្នុងនោះគឺផ្តោតជាសំខាន់លើចំណុចមួយចំនួនដូចជា៖ទី១-របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅសកម្មភាពការងារ ឆ្នាំ ២០២៤ ទី២-ពិនិត្យសម្រេច ស្តីពីការបង្កើតគណៈកម្មការតាមផ្នែកនិមួយៗដឹកនាំដោយអនុប្រធាន ទី៣-ការចូលរួមសកម្មភាពការងារ របស់សមាជិក សមាជិកា និង សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារដឹកនាំផ្លូវការយន្តការរដ្ឋបាលថ្នាក់ ក្រោមជាតិនៃភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តសៀមរាប ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ឱ្យដឹងថាសភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងនៃការការពារផលប្រយោជន៍វិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ។ សភាពាណិជ្ជកម្មកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍បន្ថែមថា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានជួយធ្វើការសម្របសម្រួលដល់វិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តសៀមរាប ។ នៅក្នុងកិច្ចប្រជុំនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបក៍បានផ្តល់អនុសាសន៍សូមឱ្យអស់លោក លោកស្រីសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្តសៀមរាបទាំងអស់បន្តរួមគ្នាបំពេញការងារសកម្មភាពលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងទេសចរណ៍ ឱ្យបានងាយស្រួលជាងមុន បង្កើនប្រភពចំណូល ត្រូវខិតខំបំពេញការងារបន្ថែមទៀតតាមរយៈជួយលើកស្ទួយវិស័យឯកជនក្នុងការធ្វើទំនាក់ទំនងជាមួយក្រសួង មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និង សមាគម អង្គការដៃគូនានាផងដែរ។លោក នាក់ ណេរ៉ុនក៍បានមានប្រសាសន៍ផ្តាំផ្ញើរ លោកឧកញ៉ាបណ្ឌិតប្រធានសភាពាណិជ្ជកម្មខេត្ត ឲ្យរៀបចំនូវ រចនាសម្ព័ន្ធការងារ ការអនុវត្តតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារ ទៅតាមច្បាប់ អនុក្រឹត្យ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានាហើយត្រូវ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បំពេញតួនាទីជាតំណាងឲ្យពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ និងការពារផលប្រយោជន៍រួមឲ្យប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាបង្កើននូវទំនុកទុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា ហើយរដ្ឋបាលខេត្ត នឹងនូវសហការគាំទ្រជានិច្ចរាល់ដំណើរការរបស់សភាពាណិជ្ជកម្មខេត្តធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងខេត្តសៀមរាបឲ្យកាន់តែរីកចម្រើន ផ្ដល់ផលប្រយោជន៍ឲ្យកាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ហើយព្រមទាំងខិតខំប្រឹងប្រែងសហការរួមគ្នាធ្វើយ៉ាងណាជួយលើកកម្ពស់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខេត្តឱ្យល្អប្រសើរ តាមរយៈការជួយណែនាំ និងផ្តល់ចំណេះដឹង ដល់អាជីវករ ផលិតករ ពាណិជ្ជករ និងកៀរគរនាំអ្នកវិនិយោគ។ នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរងខេត្ត និង លោកឧកញ៉ាបណ្ឌិតប្រធានសភាពាណិជ្ជកម្មខេត្ត ក៍បានធ្វើការជជែកវែកញែក និងបានធ្វើការដោះស្រាយពីបញ្ហាប្រឈម -សំណូមពរ និងកំណត់ទិសដៅអាទិភាពដែលមានដូចជា៖ ផ្នែកពាណិជ្ជកម្ម,ផ្នែកឧស្សាហកម្ម-សិប្បកម្ម,ផ្នែកសេវាកម្ម,ផ្នែកកសិកម្ម,ផ្នែកវិជ្ជាជីវ: ផ្នែកទេសចរណ៍ និងទំនាក់ទំនងអន្តរជាតិផងដែរ៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top