ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត៖ ព្រះពុទ្ធសាសនាផ្សាភ្ជាប់ជំនឿទំនៀមទម្លាប់ វប្បធម៍ អរិយធម៍

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

ភ្ញៀវបរទេសជាច្រើននាក់ បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាម នៅខេត្តសៀមរាប ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែរ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ វត្តបារាយមហានទីរតនារាម ហៅវត្តវ្តស្វាយរមៀត មានភ្ញៀវមួយក្រុមបរទេសចំនួន ៣៧នាក់ បានមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា នឹងបានប្រគេននៅទេយ្យទានមួយចំនួនផងដែរ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប មានថេរដីកាថា ទេសចរវត្តអារាមជានៅតែជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប។ ក្រោយពីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត ភ្ញៀវទេសចរណ៍ទាំងនោះ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិតាមវត្តនានារបស់ប្រជាពលរដ្ឋយើងផងដែរ។ ខណៈបច្ចុប្បន្ននេះ មានវត្តចំនួន៩នៅក្រុងសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ព្រះតេជគុណ មានថេរដីកាបន្តថា នៅវត្តស្វាយរមៀត ជាទូទៅគឺមានភ្ញៀវទេសចរណ៍បទេស មកទស្សនាមិនដែលដាច់ទេ ដោយក្នុងខែមករា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរណ៍បរទេសមកទស្សនាវត្តស្វាយរមៀតអាចចន្លោះ ចាប់ពី១៥០ទៅ២០០នាក់ក្នុង១ខែៗ ដែលភ្ញៀវទេសចរណ៍បរទេសទាំងនោះ ពួកគាត់តែងតែឱ្យព្រះសង្ឃប្រោះព្រំ ចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរដែលកត្តាទាំងនេះកំពុងតែបង្ហាញថា វិស័យទេសចរណ៍វត្តអារាមកំពុងតែមានភាពទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។

សូមបញ្ជាក់ថា វត្តបារាយមហា នទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍ ដែលមានអនាម័យល្អ នឹងបរិស្ថានបៃតងស្រស់បំព្រង អមដោយបាយណ៍ទឹកថ្លា គួរជាទីគយគន់។ ទេសចរបានកោតសរសើរចំពោះការរៀបចំបរិស្ថាននៅទីនោះ ដែលធ្វើឱ្យមានបរិស្ថានបៃតង និងមានអនាម័យខ្ពស់៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top