មន្ទ្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចជុំពាក់ព័ន្ធពលរដ្ឋមិនគាំទ្រឲ្យព្រះអង្គ ពេជ្រ ដេវិដ មកគង់នៅវត្តរុនតាឯកថ្មី

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅវត្តរាជបូរណ៍ មន្ទ្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចជុំរកដំណោះស្រាយពាក់ព័ន្ធពលរដ្ឋដែលរស់នៅតំបន់រុនតាឯក ដែលបានលើកឡើងថា ((ក្នុងនាមពួកខ្ញុំជាប្រជាពលរដ្ឋ រស់នៅក្នុងតំបន់រុនតាឯកថ្មី មិនពេញចិត្តនឹងមិនគាំទ្រចំពោះក្រសួងធម្មការ និងសាសនា គណ:សង្ឃនាយក អោយបុគ្គល ពេជ្រ ដេវិដ មកនៅវត្តរុនតាឯកថ្មីឡើយ ពួកខ្ញុំមិនព្រមជាដាច់ខាត ព្រោះបុគ្គលរូបនេះ បានប្រព្រឹត្តខុសវិន័យសង្ឃរហូតដល់ជាប់គុក រួចចេញពីគុកហើយបានបួស បង្កររឿង បែងចែកបក្សពួកគ្នា រហូតបិទវត្តពោធិ៍លង្កាទាំងស្រុងទៀតផង ក្នុងខេត្តសៀមរាប))។

ប្រជាពលរដ្ឋ បានបន្តទៀតថា នាក់ណាៗ ក៏ដឹងដែរ ដូ្នច្នេះពួកខ្ញុំ សូមអំពាវនាវដល់សម្ដេចសង្ឃនាយក រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាពិសេស សូមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី ជួយកុំអោយបុគ្គលរូបនេះ មកនៅវត្តដែលសម្ដេចតេជោ ខំកសាងយ៉ាងល្អឯក ហើយអោយបុគ្គលបែបនេះ មកនៅអី ពីព្រោះប្រជាពលរដ្ឋដែលរស់នៅរុនតាឯកថ្មី មិនចេញចិត្តទេ។

នៅក្នុងកិច្ចប្រជុំសម្របសម្រួលនោះ បានឲ្យដឹងទៀតថា អាជ្ញាធរខេត្តសៀមរាប មន្ត្រីសង្ឃខេត្ត ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរុនតាឯកថ្មីរាប់រយនាក់ បានសម្រេចចិត្តមិនគាំទ្រចំពោះបុគ្គលខឹលខូចធ្លាប់មានរឿងអាស្រូវកន្លងមកឲ្យមកនៅក្នុងវត្តរុនតាឯកថ្មីឡើយ។

ទោះជាយ៉ាងនេះក្តី ពួកគាត់កំពុងរង់ចាំមើលថាតើនៅថ្ងៃការប្រកាសតែងតាំងនិងប្រព្រឹត្តទៅដោយរលូនឬក៏យ៉ាងណា?៕ By CCN

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top