កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោង ស្តីពីការចាប់ផ្តើមអនុវត្តគម្រោង ការចង្ក្រងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុនៅអាស៊ី

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈកម្មការ គ្រប់គ្រងគម្រោងស្ដីពី “ការចង្ក្រងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុនៅអាស៊ី” នៅសណ្ឋាគារអង្គរ ប៉ារ៉ាឌី។ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការនៃ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងកិច្ចប្រជុំថា យើងមានគោលបំណងអំពីចង្កោមសកម្មភាពដែលត្រូវអនុវត្តដោយដៃគូរ ក៏ដូចជាបទបង្ហាញចែករំលែក បទពិសោធន៍អំពីគោលនយោបាយកាត់បន្ថយ និងការបន្សំការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម ដែលបទបង្ហាញធ្វើឡើងដោយតំណាងមកពីប្រទេស កម្ពុជា បង់ក្លាដេស និង ឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះធ្វើឡើងក្នុង រយះពេល២ថ្ងៃគឺថ្ងៃទី ២៤ ដល់ ២៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បាននឹងកំពុងដឹកនាំនិងសម្របសម្រួលអនុវត្ត គម្រោងខាងលើដែលមានរយះពេល ៣ឆ្នាំ (២០២៤-២០២៦) ដែលទទួលបានថវិកាពីមូលនិធិសហភាពអឺរ៉ុប (Erasmus+ CBHE)។ គម្រោងនេះមាន កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងដៃគូ អនុវត្តគម្រោងចំនួន១២ (នាយកដ្ឋានឧត្តមសិក្សា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិគ្រប់គ្រង សហគមន៍ កសិកម្មតាសី សម្រាប់ដៃគូរក្នុងស្រុក) ដោយនៅអាស៊ីមានចំនួន ២ប្រទេស គឺកម្ពុជា និង បង់ក្លាដេស (សាកលវិទ្យាល័យកសិកម្មបង់ក្លាដេស សាកលវិទ្យាល័យកសិកម្មស៊ីឡេត សហគមន៍សេដ្ឋកិច្ច កសិកម្មបង់ក្លាដេស) និងនៅសហគមន៍អឺរ៉ុប (សាកលវិទ្យាល័យអាហឺស ប្រទេសដាណឺម៉ាក់ សាកល វិទ្យាល័យជាតិកាពូស្មៀន ទីក្រុងអាតែន និងស្ថាប័នស្រាវជ្រាវនិងអភិវឌ្ឍមន្ទីពិសោធន៍ នៃប្រទេសក្រិច) មានចំនួន ២ ប្រទេសគឺ ក្រិច និងដាណាម៉ាក់។

សូមបញ្ជាក់ថា គោលបំណងក្នុងកិច្ចប្រជុំសំខាន់នៃគម្រោងនេះ គឺដើម្បីរួម ១. ដើម្បីលើកកម្ពស់ការច្នៃប្រឌិតកសិកម្មនៅ អាស៊ីដោយការបង្កើនសមត្ថភាពច្នៃប្រឌិតរបស់ គ្រឹស្ថានទាំងប្រាំ នៅប្រទេសកម្ពុជា និងបង់ក្លាដែស ដែល ជាប្រទេសអភិវឌ្ឍកសិកម្មតិចតួចបំផុត និងប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ២. ដោយការផ្តល់ជូនកសិករ និងអ្នកប្រកបអាជីវកម្មកសិឧស្សាហកម្ម និងរកដំណោះស្រាយសម្រាប់ កំណើនអាជីវកម្មប្រកបដោយនិរន្តរភាព និងបន្សំភាពធន់ទៅនឹងអាកាសធាតុ។ ៣. ពង្រឹងសមត្ថភាព របស់គ្រឹះស្ថានអប់រំឧត្តមសិក្សាដោយការបណ្តុះបណ្តាលបុគ្គលិកសិក្សារបស់ពួកគេនៅក្នុងវគ្គសិក្សាថ្មី និងវិធីសាស្រ្តចែកចាយសមស្របនិងជំរុញទំនាក់ទំនងមនុស្សកាន់តែច្រើនតាម រយៈការផ្លាស់ប្តូរនិស្សិត និងបុគ្គលិក ដែលអាចអនុញ្ញាតបានតាមរយៈបណ្ដាញសកលតំបន់ និង សមាគមនៃគ្រឹះស្ថាន ឧត្តមសិក្សា នៅអាស៊ាន និងសហគមន៍អឺរ៉ុប៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top