កិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ចែករំលែក៖
Facebook
WhatsApp
Telegram
Twitter
2023-08-04 12.43.23

នៅស្នាក់ការ គ ជ ប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងគោលបំណងឱ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ លោក នឹម វ៉ាន់សំ ប្រធានគណ:កម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ ជ ប គណ:កម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឱ្យយកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ និងវិធានការចំនួន ៥ចំណុចសំខាន់ៗនៅក្នុងអង្គប្រជុំ ទី១. លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប និង គធ.ខប ត្រូវសហការ និងពិគ្រោះយោបល់ ជាមួយលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងគណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងការចាត់ចែងរៀបចំកម្លាំងនគរបាល ឬ/និង កងរាជអាវុធហត្ថ ឬ/និងកងយោធពលខេមរភូមិន្ទដែលមានមូលដ្ឋានឈរជើងនៅតាមរាជធានី ខេត្ត ឱ្យបំពេញ ភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមដំណាក់កាលនីមួយៗ ដើម្បីការពារមុខសញ្ញា និងគោលដៅសំខាន់ៗ ផ្អែកតាមចំនួនកម្លាំងដែលបានកំណត់ក្នុងផែនការអន្តរស្ថាប័នលេខ ០១០ ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ និងសេចក្តីណែនាំរួមលេខ ០៥ សណន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងចាត់វិធានការនានា ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ព្រមទាំង ផែនការ ឬក៏សេចក្ដីណែនាំផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងារសន្តិសុខ។ លោក បានបន្តថា ទី ២. គធ.ខប នីមួយៗត្រូវពង្រឹងកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាសេនាធិការ ពិសេសកម្លាំងការពារក្នុងពេលឃោសនាបោះឆ្នោត ការពារការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត កម្លាំងត្រៀមអន្តរាគមន៍ ភូមិសាស្ត្រខាងក្រៅក្នុងក្រុង ស្រុក ខណ្ឌនីមួយៗ និងកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែងនៅតាមបញ្ជាការដ្ឋានយោធភូមិភាគនៃរាជធានី ខេត្តដែលពាក់ព័ន្ធ ដោយផ្អែកតាមផែនការកំណត់។ ទី ៣. គធ.ខប ត្រូវយកចិត្តទុកដាក់តាមដាន និងបង្កើនការផ្លាស់ប្ដូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ ទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យ បានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ឬ មានអគ្គិភ័យ ឬបញ្ហាសុខភាពផ្សេងៗទៀត ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ទី ៤. ក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ ប្រសិនបើប្រទេសជាតិជួបគ្រោះអាសន្ន ឬស្ថានភាពនៃ ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ វិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់នានាត្រូវអនុវត្តដោយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទី ៥. ចាប់ពីពេលនេះ រហូតចប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គធ.ខប នីមួយៗ ត្រូវស្នើសុំកិច្ចសហការពីគណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ដើម្បីរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ម្តងក្នុងមួយសប្តាហ៍ និងអាចកោះប្រជុំតាមការចាំបាច់ក្នុងគោលបំណងពិភាក្សាលើការងារសន្តិសុខ និងការចាត់វិធានការចាំបាច់ផ្សេងៗ សំដៅកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬការប្រឈមនានាដែលកើតមានឡើង និងត្រូវស្វែងរកដំណោះស្រាយឱ្យបានសមស្រប៕ ដោយ ស៊ាន សុផាត

ព័ត៌មានថ្មីៗ
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមានចំនួនជាង ១លាននាក់
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មីស្ថិតនៅក្រោមម្លប់សន្តិភាព
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៥០ម៉ឺននាក់
Scroll to Top